គ្រឿងផ្សំ​ពីរ​ប្រភេទ ជួយ​ឲ្យ​ស្បែក​មុខ​ក្មេង​ជាង​វ័យ​

25-07-2019 2:37 pm 250

​ផ្ទៃមុខ​មាន​មុន មុន​ក្បាល​ខ្មៅ ស្នាម​ជ្រួញ ពិតជា​កង្វល់​សម្រាប់​ម​នុស្ស​ស្រី​ទូទៅ​។ ប៉ុន្តែ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​គ្រាន់តែ​ប្រើ​ប្រេងដូង​និង​ម្ស៉ៅ​សូដា ហើយ​រូបមន្ត​នេះ ក្រៅពី​ធានា​សុវត្ថិភាព​ហើយ វា​ក៏​ជួយ​រារាំង​វ័យ​របស់​អ្នក មិនឲ្យ​ចាស់​ទៅតាម​អាយុ​ទៀតផង​។ គ្រឿងផ្សំ​ពីរ​ប្រភេទ មាន​ប្រសិទ្ធភាព​លុបបំបាត់ កោសិកា​ស្បែក​ដែល​ងាប់ សម្អាត​ភាពកខ្វក់​ចេញពី​រន្ធ​ញើស កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ធ្វើឲ្យ​ស្បែក​ស្រស់ថ្លា និង​រលោង​ទន់​។​

​វិធី​ធ្វើ យក​ប្រេងដូង​២​ស្លាបព្រា លាយ​ជាមួយ​ម្ស៉ៅ​សូដា​មួយ​ស្លាបព្រា ច្របល់​បញ្ចូល​គ្នា​ឲ្យក្លាយ​ជា​ល្បាយ រួច​យកមក​លាប​លើ​ស្បែក​មុខ រក្សាទុក​ត្រឹមតែ​៥​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ អនុវត្ត​រូបមន្ត​នេះ​ឲ្យបាន​ទៀងទាត់ អ្នកនឹង​សង្កេតឃើញ​ស្បែក​មុខ​របស់​អ្នក ចាប់ផ្តើម​ស្រស់ស្អាត​បន្តិច​ម្តងៗ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត