បុរស​ដែល​គេង​ពេល​ថ្ងៃ​កាត់បន្ថយ​ហានិភ័យ នៃ​ការស្លាប់​ពាក់ព័ន្ធ​ជំងឺ​បេះដូង​

25-07-2019 11:14 am 401

​អ្នកជំនាញ​បាន​បំបែក​ការ​គេង​ពេល​ថ្ងៃ​ជា​៣​ផ្នែក​។ ជាទូទៅ​មនុស្ស​គេង​ពេល​ថ្ងៃ​លុះណាតែ​ពួកគេ​មាន​គម្រោង​ធ្វើ​អ្វីមួយ​នៅ​ពេលយប់ តួយ៉ាង​ដូចជា​ការធ្វើកា​រដាច់​យប់​ជាដើម​។ អ្នក​ខ្លះទៀត ដោយសារតែ​ហត់នឿយ​អស់កម្លាំង​នឹង​ការធ្វើការងារ​ធ្ងន់ៗ​នៅ​ចន្លោះពេល​ថ្ងៃ ទើប​គ្រាន់តែ​ទម្រេត​ខ្លួន​លើ​កៅអី ឬ​លើ​គ្រែ​ក៏​គេង​លក់​ដោយ​មិនដឹង​ខ្លួន​តែម្តង​។ ចំណែក​មនុស្ស​មួយចំនួនទៀត បានកំណត់​ពេលវេលា​គេង​ថ្ងៃ​យ៉ាង​ជាក់លាក់​។​

​ការ​គេង​ថ្ងៃ​ក្នុង​រយៈពេល​ខ្លី អាចជួយ​អ្នក​បាន​ច្រើនយ៉ាង​ក្រៅពី​បំបាត់​ភាព​នឿយហត់ ក៏​ជួយ​ដល់​សុខភាព​យ៉ាង​សន្ធឹក នៅ​ក្នុងនោះ​រួមមាន​ដូចជា​ការបង្កើន​មុខងារ​ខួរក្បាល​ជាដើម​។ យោងទៅតាម​ការសិក្សា​នៅប្រទេសក្រិក​ឲ្យដឹងថា ចំពោះ​បុរស​ដែល​គេង​ពេល​ថ្ងៃ​បាន​ចំនួន​៣​ដង​ក្នុង​មួយ​សប្តាហ៍ អាចជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ការស្លាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​បេះដូង​បាន ៣៧​ភាគរយ បើ​ធៀប​នឹង​អ្នក​មិនបាន​គេង​ពេល​ថ្ងៃ​សោះ​។ ចំណែកឯ​ប្រជាជន​អង់គ្លេស និង​អាមេរិក​មិនមាន​ពេល​សម្រាក​ពេល​ថ្ងៃ​ទេ​។ បើតាម​ស្ថិតិ​បង្ហាញថា ការ​គាំងបេះដូង គឺជា​មូលហេតុ​នាំមុខគេ នៃ​ការស្លាប់​នៅក្នុង​ប្រទេស​ទាំងនេះ​។​

​ដូច្នេះ​អ្នក​អាច​ទុក​គម្លាត​ឲ្យ​ខ្លួនឯងអាច​សម្រាកគេង​ពេល​ថ្ងៃ តាម​ដែល​អាច​ធ្វើទៅបាន មិន​ថា​២០​នាទី ៣០​នាទី ៦០​នាទី ទៅ​៩០​នាទី សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ខុសៗ​គ្នា​។ ទូរស័ព្ទ​ពេល​ប្រើ​អស់​ថ្ម អ្នកយក​វា​ទៅ​បញ្ចូល​ថ្ម​មុននឹង​ប្រើប្រាស់​បន្ត ចំណែក​រាងកាយ​របស់​អ្នក ក៏ត្រូវ​ការបញ្ចូល​ថាមពល​ដូចគ្នា​អ៊ីចឹង​ដែរ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត