ក្រសួង​សម្រេច​ផ្តល់​សិទ្ធិ​គ្រប់គ្រង​ចម្រៀង​១៣​បទ​ជូន​ភរិយា​លោក​គ​ង្គ ប៊ុន​ឈឿន​បន្ថែម​

24-07-2019 9:00 pm 625

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្រេច​ផ្តល់​សិទ្ធិ​គ្រប់គ្រង​លើ​បទ​ចម្រៀង​ចំនួន​១៣​បទ ដែល​ជា​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ដោយ​លោក គ​ង្គ ប៊ុន​ឈឿន ជូន​ដល់​លោកស្រី តាត គីម​លន ជា​ភរិយា ។ 

​បទ​ចម្រៀង​ទាំង​១៣​បទ​នោះ រួមមាន លា​ហើយ​សោភី​នី​, ជួបភ័​ក្រ ជួប​ស្នេហ៍​, អាទិត្យ​វង្សា ស៊ី​សូរិយា​វង្ស​, ក្មេង​វាយ​ស្បែកជើង​, ទៅលេង​បាត់ដំបង​, ទឹកភ្នែក​ឪពុក​, ភ្លេង​មច្ចុរាជ​, ជំនោរ​ប៉ៃលិន​, អ្នកលេង​ស្មង​តាន់​, វិមាន​ទឹកភ្នែក​, ស្រណោះ​ផ្កា​ខ្ទម​, នឹកឃើញ​អូន​ផង និង​បទ បូត​សណ្តែក ។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៣ កក្កដា ៕

ព័ត៌មានផ្សេងទៀត