កម្ពុជា​-​ចិន​កំពុង​ចរចា​លើការ​នាំចេញផលិតផល​ផ្លែឈើ​២​ប្រភេទ​​​ទៅ​ទីផ្សារ​ចិន​

24-07-2019 7:46 pm 432
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​ចិន នា​ថ្ងៃ​ទី​២៤ កក្កដា ភាគី​ចិន បាន​ថ្លែងថា កម្ពុជា​-​ចិន កំពុង​ចរចា​យ៉ាងសកម្ម ដើម្បី​នាំចេញ​ផលិតផល​ផ្លែឈើ​២​ប្រភេទ​ទៀត ទៅ​កាន់​ទីផ្សារ​ចិន ខណៈ​ចេកអំបូង​លឿង​របស់​កម្ពុជា​បាន​ទទួល​ការគាំទ្រ​ខ្លាំង​ពី​ប្រជាជន​ចិន...

​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ចិន បានបញ្ជាក់​ថា ភាគី​កម្ពុជា​-​ចិន បាន​កំពុង​ចរចា​យ៉ាងសកម្ម ទៅ​លើ​ការសិក្សា​អំពី​នីតិវិធី​ច្បាប់​និង​បច្ចេកទេស ដើម្បី​នាំចេញ​ផ្លែស្វាយ និង​មៀន ទៅ​កាន់​ទីផ្សារ​ចិន ហើយ​លោក​សង្ឃឹមថា នឹង​អាច​ចាប់ផ្តើម​នាំចេញ​កសិផល​ទាំងនោះ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ។ 

​ក្នុង​ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៤ កក្កដា លោក លី អាន បានបញ្ជាក់​ថា ចំពោះ​ផ្លែ​ស្រកា​នាគ ម្រេច និង​ទឹកមាត់​ត្រចៀក​កាំ គឺ​កំពុង​រៀបចំ​ឯកសា​រប​ច្ចេក​ទេស និង​ត្រៀម​ធ្វើការ​ចរចា​បន្ត ។​

​ជាមួយគ្នានេះ លោក​ក៏​បាន​សាទរ​ចំពោះ​ផលិតផល​ចេកអំបូង​លឿង​របស់​កម្ពុជា ដែល​បាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​នា​ពេលកន្លងមក គឺ​កំពុងតែ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​ចិន ។​

​យ៉ាងណាមិញ ក្នុងជំនួប​នោះ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ឱ្យ​ភាគី​ចិន សហការ​ជាមួយ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ពិនិត្យ និង​ជំរុញ​ការនាំ​ចេញ​ផលិតផល​ពោត​ពី​កម្ពុជា ។​

​លោក​រដ្ឋមន្ត្រី​ជឿថា តាមរយៈ​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រជាជន និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ថែមទៀត ដើម្បី​កសាង និង​អភិវឌ្ឍ​ប្រទេស ៕

ព័ត៌មានផ្សេងទៀត