បែកញើស​ប្រអប់ដៃ​

24-07-2019 5:59 pm 491

​ការ​បែកញើស​ប្រអប់​ដៃ អាច​បណ្តាលមកពី​មូលហេតុ​មួយចំនួន​ដូចជា ស្ត្រេ​ស ក្រពេញ​ទី​រ៉ូ​អ៊ីត​ធ្វើការ​លើសក​ម្រិត និង​ការ​មាន​ញើស​ច្រើន​ហួសហេតុ​។ នៅក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ ការ​បែកញើស​ច្រើន​ហួសកំណត់ មាន​ឈ្មោះថា hyperhidrosis​។ ក្នុងករណីនេះ អ្នក​អាច​ប្រើប្រាស់​ថ្នាំ​ដែល​កុំឲ្យ​ញើស​ចេញ​ច្រើន​។ ក្នុងករណី​ញើស​ដោយសារតែ​ស្ត្រេ​ស អ្នក​ព្យាយាម​ដាក់​កម្រិត នៃ​ការផឹក​គ្រឿង​ស្រវឹង​កុំឲ្យ​ច្រើនពេក និង​រៀន​គ្រប់គ្រង​កម្រិត​ស្ត្រេ​ស​របស់​អ្នក តាមរយៈ​ការ​សម្មាធិ​ជាដើម​។ ប្រសិនបើ​អនុវត្ត​វិធី​ទាំងនេះហើយ​នៅតែ​មិនបាន​ផល អ្នក​គួរតែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួលបាន​ដំណោះស្រាយ​ល្អប្រសើរ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត