អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​ភ្លើង​នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​៤​ថ្ងៃ​

24-07-2019 5:35 pm 302

​អគ្គិសនី​កម្ពុជា នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល ៤​ថ្ងៃ នៅតាម​តំបន់​ភ្លើង​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​ក៏​បាន​បញ្ជាក់​ដែរ​ថា មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​៕

 

 ពាក្យគន្លឹះ  អគ្គិសនី​កម្ពុជា​

ព័ត៌មានផ្សេងទៀត