លោក​​កេត សោ​ផាន់​៖​​ការ​បន្តឹង​​​​ទិដ្ឋាកា​​ចូល​​កម្ពុជា ​ដើម្បី​ការពារ​​អធិប​តេយ្យ​​ជាតិ​​

24-07-2019 2:59 pm 1287
  ស្តាប់
​លោក កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ស្នើឱ្យ​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​ទាំងអស់ ពិនិត្យមើល​ឱ្យបាន​ហ្មត់ចត់ និង​ច្បាស់លាស់​ពី​គោលបំណង​ជនបរទេស ដែល​ស្នើសុំ​ទិដ្ឋាកា​ចូលមក​កម្ពុជា​។​ការស្នើ​នេះ គឺ​បន្ទាប់ពី​លិចលឺ​ព័ត៌មាន​ថា មាន​ជនបរទេស​ដែលជា​សមាជិកសភា​អឺរ៉ុប ប្រកាស​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​អមដំណើរ​ជាមួយ​លោក សម រង្ស៊ី​ចូល​ស្រុក​។​

​លោក កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ពន្យល់ថា ការ​រឹតបន្តឹង​ផ្តល់​ទិដ្ឋាកា​ចូល​កម្ពុជា​ពេលនេះ មិនមែនជា​រឿង​ថ្មី​ក្រសួង​ធ្វើជា​យូរយា​មកហើយ​។​ការប្រកាស​រម្លឹក​ជាថ្មី​នេះ គឺ​ដើម្បី​ការពារ​អធិបតេយ្យភាព និង ឯករាជ្យ​ជាតិ​។​លោក​ថា ប្រសិន​ជនបរទេស​ណា​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ អាជ្ញាធរ​កម្ពុជា​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​របស់​កម្ពុ​ជា​។​សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ​លោក កេត សោ​ផាន់​៖

 ពាក្យគន្លឹះ  ក្រសួងការបរទេស

ព័ត៌មានផ្សេងទៀត