មូលនិធិ​គន្ធបុប្ផា​កម្ពុជា​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយ​ចូលរួម​បរិច្ចាគ​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

23-07-2019 10:53 am 566

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់ មេត្តា​ចូលរួម​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជា​ការរួមចំណែក​ទ្រទ្រង់​កិច្ចដំណើរការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង ៥​ទីតាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប​។​នេះ​បើ​យោងតាម​សេចក្តីអំពាវនាវ របស់​មូលនិធិ​គន្ធបុប្ផា​។​

​នៅ​ក្នុង​សេចក្តីអំពាវនាវ​បានបញ្ជាក់​ថា ស្ថាប័ន​ដែល​ទទួល​ការបរិច្ចាគ​មានដូចជា​៖​ធនាគារ​កាណាឌីយ៉ា​, ធនាគារ​ឯកទេស និង​ភ្នាក់ងារ​Wing ,​ធនាគារ​អេស៊ីលីដា និង​ធនាគារ ABA ។​

​នៅក្នុង​នោះ​ដែរ មូលនិធិ​គន្ធបុប្ផា ក៏​បាន​ជម្រាបជូន​ដែរ​ថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួល​សមាជិក​ពីរ​ប្រភេទ​គឺ​៖១.​សមាជិក​កិត្តិយស ដោយ​បរិច្ចាគ​ចាប់ពី ២០​លាន​រៀល ក្នុង​មួយ​ឆ្នាំ និង​សមាជិក​គាំទ្រ​ដោយ​បរិច្ចាគ​ចាប់ពី ៥​ពាន់​រៀល ក្នុង​មួយ​ខែ ឬ ៦​ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ​។​

​គូស​បញ្ជាក់ដែរថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា​។​ដោយ​បច្ចុប្បន្ន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភរិយា ជា​ស្ថាបនិក និង​ជា​ប្រធានកិត្តិយស​ផ្ទាល់​របស់​មូលនិធិ​៕

ព័ត៌មានផ្សេងទៀត