នគរបាល​បី​រូប​​រត់ការ​​ឲ្យ​ដោះលែង​​ជន​ជាតិចិន​​១៨​នាក់​​ត្រូវបញ្ជូន​​ទៅ​ACU

23-07-2019 8:22 am 870

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បាន​ពិនិត្យ​សំណុំរឿង​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា ក៏​បានសម្រេច​បញ្ជូន​មន្ដ្រីនគរបាល​បី​រូប ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ករណី​រត់ការ​ឲ្យ​ដោះលែង​ជន​ជាតិចិន​១៨​នាក់​។ មន្ដ្រីនគរបាល​ទាំងបី​រូប​មានឈ្មោះ​សឿ ស៊ីថា ភេទ​ប្រុស ឈ្មោះរ​ត្ឋ័ ពិន ភេទ​ប្រុស បម្រើការ​នៅ​អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម និង​ឈ្មោះ​វណ្ណ សុភាព ភេទ​ប្រុស បម្រើការ​នៅ​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ដ​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។​

​មន្ដ្រីនគរបាល​ទាំងបី​រូប​ត្រូវបាន​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​កាលពី​ថ្ងៃទី​២១​កក្កដា បន្ទាប់ពី​បាន​យកប្រាក់​៤​ម៉ឺន​ដុល្លារ​ទៅ​សូកប៉ាន់​មន្ដ្រី​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដើម្បីឲ្យ​ដោះលែង​ជនជាតិ​ចិន​ទាំង​១៨​រូប​។ ជនជាតិ​ចិន​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​នៅ​ខេត្ដ​កំពង់ស្ពឺ​កាលពី​សប្ដាហ៍​មុន ពាក់ព័ន្ធ​ករណី​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​៕

ព័ត៌មានផ្សេងទៀត