កុមារា​ម្នាក់នេះ​​មិនធម្មតា​ទេ​​គណៈកម្មការ​​X Factor Cambodia​​សរសើរ​គ្រប់គ្នា​

22-07-2019 2:50 pm 2077
រូបភាពក្មេងប្រុសចាន់ សុ​បញ្ញាពេលប្រឡង

​ការប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​X Factor Cambodia បាន​ឈានដល់​សប្ដាហ៍​ទី​បី​ហើយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ សប្ដាហ៍​ទី​បី​នេះ​ក៏​មិន​ខុសពី​សប្ដាហ៍​មុនៗ​ដែរ មាន​បេក្ខជន​សំឡេង​ល្អៗ​ជាច្រើន ចូលរួម​ប្រកួតប្រជែង​គ្នា​។ ប៉ុន្ដែ​ក្នុងចំណោម​បេក្ខជន​ទាំងអស់ មាន​កុមារា​អាយុ​១៤​ឆ្នាំ​ម្នាក់​ឈ្មោះ​ចាន់ សុ​បញ្ញា​មកពី​ខេត្ដ​កំពង់ចាម បានបង្ហាញ​សមត្ថភាព​ពី​កំណើត​របស់គេ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពិសេស​គណៈកម្មកា​រទាំ​ង​បួនរូប​កោតសរសើរ​មិន​ដាច់​ពី​មាត់​។ ចំណែក​គណៈកម្មកា​រលោក​ណុប បា​រ៉ា​រិទ្ធ បាន​សរសើរ​ថា​មាន​សំឡេង​មនុស្ស​ចាស់​នៅក្នុង​ខ្លួន​កូនក្មេង ហើយ​ថ្ងៃ​អនាគត​នឹង​ក្លាយជា​អ្នកចម្រៀង​មួយរូប​។ តើ​ក្មេងប្រុស​ម្នាក់នេះ​ពិតជា​មាន​សំឡេង​ល្អ​មែន​?

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

 ពាក្យគន្លឹះ  កម្សាន្ដXFactorCambodia

ព័ត៌មានផ្សេងទៀត