ក្រសួង​​ថា ផ្លូវជាតិ​​លេខ​​៥៥​​ជាស​សៃ​ឈាម​​សេដ្ឋកិច្ច​​​សំខាន់​​សម្រាប់​​កម្ពុជា​​

22-07-2019 12:45 pm 1010
​ផ្លូវជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់​ដល់​ព្រំដែន​កម្ពុជា​-​ថៃ ខេត្ត​ត្រាត។រូបថតពី ក្រសួង​សាធារណការ និង ដឹកជញ្ជូន

​ផ្លូវជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់​ដល់​ព្រំដែន​កម្ពុជា​-​ថៃ ខេត្ត​ត្រាត បានបញ្ចប់​ការសាងសង់ ១០០​ភាគរយ​ហើយ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​អស់​ចំនួន​៤២​ខែ​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បានចាត់ទុក​ផ្លូវ​នេះ​ជាស​សៃឈាម​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់ សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​សមាហរណកម្ម​ផ្ទៃក្នុង ក៏ដូចជា​ការសម្រួល​ដល់​ការធ្វើ​ដំណើររប​ស់​ប្រជាពលរដ្ឋ ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​ផ្លូវជាតិ​លេខ​៥៥​ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់ ដល់​ព្រំដែន​កម្ពុជា​-​ថៃ ខេត្ត​ត្រាត រដ្ឋាភិបាល​កម្ពុជា តាមរយៈ ក្រសួង​សាធារណការ និង ដឹកជញ្ជូន គ្រោង​ដាក់​ដំណើរការ​ជា​ផ្លូវការ ក្នុងពេល​ឆាប់ៗ ខាងមុខនេះ​។​ជា​ផ្លូវ​មាន​ប្រវែង​ជាក់ស្តែង​សរុប​ចំនួន ១៨០​គម និង ទទឹង​៩​ម៉ែត្រ ស្ពាន​ចំនួន​៤៥ សាងសង់ឡើង​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សរុប​ប្រមាណ​ជាង​១៣២.៨០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​បានបញ្ចប់​ការសាងសង់ ១០០​ភាគរយ​ហើយ ដោយ​ប្រើប្រាស់​រយៈពេល​សាង សង់​អស់​ចំនួន​៤២​ខែ​។​រដ្ឋាភិបាល​រំពឹងថា ផ្លូវ​នេះ​នឹង​នាំមក​នូវ​ភ្ញៀវ​ទេសចរណ៍ វិនិយោគិន និង ការដឹកជញ្ជូន​កើនឡើង ដែលជា​កត្តា​ជំរុញ​ដល់​ការបង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ កាត់បន្ថយ​ភាព ក្រីក្រ​ស្រប តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​នេះ​បើតាម​ការអះអាង​របស់​បើតាម​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​។​

​បើតាម​ក្រសួង ផ្លូវ​នេះ​ជាស​សៃឈាម​សេដ្ឋកិច្ច​មួយ​យ៉ាងសំខាន់ សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង សមាហរណកម្ម​ផ្ទៃក្នុង ក៏ដូចជា​ការសម្រួល​ដល់​ការធ្វើ​ដំណើររប​ស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល និង ឆាប់រហ័ស ព្រមទាំង​បាន​រួមចំណែក​ដល់​ការ​ប្រែក្លាយ​តំបន់​សក្តានុពល​ផ្នែក​កសិកម្ម ពិសេស​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​កម្ពុជា​ថៃ​អាច​ត​ភ្ជាប់​មកកាន់​ទីប្រជុំជន​បាន​ងាយស្រួល​។​ជាងនេះទៀត ផ្លូវ​នេះ​ជួយ​ធ្វើឱ្យ​ប្រសើរ​ឡើងដល់​ការតភ្ជាប់​រវាង​កម្ពុជា​និង​បណ្តា​ប្រទេសជិតខាង សម្របសម្រួល​ការធ្វើ​ពាណិជ្ជកម្ម ឆ្លងកាត់​ព្រំដែន ការវិនិយោគ និង ជំរុញ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍ និង​កសិកម្ម​ផងដែរ​។​

​គួរ​បញ្ជាក់ថា នៅ​ថ្ងៃទី​២២ កក្កដា​នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ត្រួតពិនិត្យ ស្ថានភាព​កំណាត់​ផ្លូវជាតិ លេខ​៥៥ ដែល​សាងសង់​ដោយ​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​។​ការចុះពិនិត្យ​នេះ មាន​គោលបំណង​ពិនិត្យមើល​ចំណុច​ខ្វះខាត​នៅ​សេសសល់ ​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការសាងសង់​ធ្វើ​ការកែសម្រួលធ្វើយ៉ាងណាឱ្យ​ផ្លូវ​នេះ​មាន​គុណភាព រឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរ មុនពេល​ស្នើសុំ​គោលការណ៍​ពី​រដ្ឋាភិបាល​ដាក់​ដំណើរការ​ជា​ផ្លូវការ​៕

 ពាក្យគន្លឹះ  ​ផ្លូវជាតិ​លេខ​៥៥

ព័ត៌មានផ្សេងទៀត