តារា​សម្ដែង​​ហុងកុង​​លោក​Simon Yam​​ត្រូវ​បុរស​ម្នាក់​​ចាក់​​ជាច្រើន​កាំបិត​

21-07-2019 1:45 pm 579
​តារា​សម្ដែង​ជើងចាស់​ហុងកុង​លោក​Simon Yam Tat-wah

​តារា​សម្ដែង​ជើងចាស់​ហុងកុង​លោក​Simon Yam Tat-wah ត្រូវបាន​បុរស​ម្នាក់​ចាក់​ជាច្រើន​កាំបិត នៅពេល​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ហាង​មួយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ស្ថិតក្នុង​ទីក្រុង​Zhongshan​ខេត្ដ Guangdong ប្រទេស​ចិន​។ ពេល​កំពុងនិយាយ​ក្នុង​កម្មវិធី​នៅលើ​ឆាក ស្រាប់តែ​មាន​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំបិត ឡើង​ទៅលើ​ឆាក​ហើយ​យក​កាំបិទ​ចាក់​លោក​តែម្ដង​បណ្ដាលឲ្យ​រងរបួស និង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជាបន្ទាន់​។ ប៉ុន្ដែ​លោក​គ្មាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ និង​បាន​ត្រឡប់​ទៅដល់​ក្រុង​ហុងកុង​វិញ​នៅ​យប់​ថ្ងៃ​សៅរ៍​បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យ​ស្នាមរបួស​។ ទៅដល់​ហុងកុង​លោក​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​Adventist​។​

​ចំពោះ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួនបាន​ភ្លាមៗ និង​បង្ហាញ​អត្ដ​សញ្ញាណ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដែល​មានត្រកូល​ជិន អាយុ​៥៣​ឆ្នាំ​រស់នៅក្នុង​ទីតាំង​កើតហេតុ​។ ជនសង្ស័យ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជំងឺ​វិកលចរិត កំពុង​ត្រូវបាន​ប៉ូលិស​ចាប់ឃុំខ្លួន​។ ដោយឡែក​កាំបិទ​ដែល​រូបគេ​ប្រើ​ជា​ប្រភេទ​កូនកាំបិត បាន​បន្សល់ទុក​ស្នាមរបួស​ប្រវែង​២​សង់ទីម៉ែត្រ​និង​ជម្រៅ​៣​សង់ទីម៉ែត្រ នៅលើ​ពោះ​លោក​Simon Yam Tat-wah ហើយ​នៅលើ​ដៃ​របស់លោក​ក៏មាន​របួស​ដែរ​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​៕​

ព័ត៌មានផ្សេងទៀត