ក្រសួងទេសចរណ៍នឹងរៀបចំការប្រកួតរៀបចំបង្កើតកញ្ចប់ខ្សែទស្សនកិច្ចទេចរណ៍ក្នុងស្រុក

21-07-2019 1:30 pm 270

ក្រសួងទេសចរណ៍គ្រោងដាក់ចេញនូវកម្មវិធីមួយគឺ«ការប្រឡងប្រណាំងរៀបចំបង្កើតកញ្ចប់ខ្សែទស្សនកិច្ចទេចរណ៍ក្នុងស្រុក» ក្រោមប្រធានបទ«កញ្ចប់ទស្សនកិច្ចមាតុភូមិខ្ញុំទៅកាន់តំបន់ឆ្នេរសមុទ្រ»។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

នៅក្នុងសេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងជំរុញឲ្យប្រជាពលរដ្ឋ និងយុវជនបានស្គាល់ពីទឹកដី និងគោលដៅទេសចរណ៍​ជាពិសេសបណ្តុះស្មារតី​ឲ្យស្រឡាញ់ទឹកដី​​មាតុភូមិ​​​​កម្ពុជា និងយល់ដឹងពីការអភិរក្សធនធានទេសចរណ៍ វប្បធម៌ ធម្មជាតិ និងបរិស្ថាន ក៏ដូចជាចូលរួមលើកកម្ពស់កំរិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការផ្តល់នូវអត្ថប្រយោជន៍​ដោយផ្ទាល់​ពីវិស័យ​ទេសចរណ៍៕

 

 ពាក្យគន្លឹះ  ក្រសួងទេសចរណ៍

ព័ត៌មានផ្សេងទៀត