កម្ពុជា​-​ឥណ្ឌូនេស៊ី​ ប្តេជ្ញា​​ជំរុញ​ការផ្សព្វផ្សាយ​​គោលដៅ​ទេសចរណ៍​​រួមគ្នា​​ឱ្យ​កាន់តែខ្លាំង​​

21-07-2019 10:27 am 142
  ស្តាប់
រូបភាពពីFN
ស្តាប់ជាសំឡេង

​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្ឌូនេស៊ី នៅ​សណ្ឋាគារ​សូហ្វីតែ​លអង្គ​រភូ​កេត្រា ខេត្តសៀមរាប នា​ថ្ងៃទី​២០ កក្កដា ឆ្នាំ​២០១៩​នេះ ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រសួងទេសចរណ៍​ឥណ្ឌូនេស៊ី បានប្រកាស​ប្តេជ្ញា​ជំរុញឱ្យមាន​កញ្ចប់​ខ្សែ​ទស្សនកិច្ច​ថ្មីៗ​រវាង​កម្ពុជា និង​ឥណ្តូនេស៊ី​បន្ថែមទៀត​។ 

​លោក​គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ជម្រាបជូន​អង្គពិធី​ទាំងមូល​អំពី​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ល្អប្រសើរ សម្រាប់​វិនិយោគិន និង​កិច្ចសហប្រតិបត្តិកា​រណ៍​ល្អ​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាពប្រសើរឡើង​។​លោក​ថា ទោះបីជា​កម្ពុជា​ទទួលបាន​ទេសចរ​ឥណ្ឌូនេស៊ី​តែ ៥៥,៧៥៣​នាក់ និង​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​ឥណ្ឌូនេស៊ី​មាន​ត្រឹមតែ ៨,៨១៩​នាក់ កើន ៣១% នៅ​ឆ្នាំ​២០១៨ ក៏ដោយ ក៏​លោក​មាន​សុទិដ្ឋិនិយម​ថា ក្រោយពី​ការចាប់ផ្តើម​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ហ្សា​កាតា និង​រាជធានី​ភ្នំពេញ នឹង​ជំរុញឱ្យមាន​កំណើន​ភ្ញៀនទេសចរ​បន្ថែមទៀ​ត​។​

​កត្តា​រួមផ្សំ​ផ្សេងទៀត​ដែល​ចូលរួម​ជំរុញ​កំណើន​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​នេះ ដែល​ភាគី​ទាំងពីរ ព្រមព្រៀង​ដាក់ចេញ គឺ​ការរៀបចំ​សិក្ខាសាលា ស្តីពី​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា តាមរយៈ​ប្រព័ន្ធ​ឌីជីថល និង​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ Mobile Application «Kingdom of Wonder» ជាពិសេស​ការរៀបចំ​សិក្ខាសាលា​ស្តីពី ការផ្សព្វផ្សាយ​ទេសចរណ៍​ឥណ្តូនេស៊ី​នៅ​កម្ពុជា​នាថ្ងៃនេះ លំហូរ​ទេសចរ​នៃ​ប្រទេស​ទាំងពីរ​នឹងមាន​ការកើនឡើង​ខ្ពស់​៕

 ពាក្យគន្លឹះ  ទេសចរណ៍ឥណ្ឌូនេស៊ី

ព័ត៌មានផ្សេងទៀត