Pacquiao ឡើង​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក WBA ពី​Keith ថ្ងៃនេះ​

21-07-2019 10:15 am 857

Manny Pacquiao នឹង​ឡើង​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក WBA «Super» World Welterweight Championship ពី​ជើង​ខ្លាំង​អាមេរិក Keith Thurman នៅ​ថ្ងៃ​អាទិត្យ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សង្វៀន MGM Grand Garden Arena ដែល​ស្ថិត​ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក​។​

​នេះ​ជា​ការជួប​គ្នា​លើកដំបូង​រវាង​កីឡាករ​លំដាប់​ជួរមុខ​ទាំងពីរ ដែល​នឹង​ធ្វើឡើង​នៅ​សង្វៀន MGM Gra nd Garden Arena ដែល​ស្ថិត​ក្នុង​ទីក្រុង Las Vegas រដ្ឋ​អាមេរិក ដោយ​ដាក់​ខ្សែក្រវាត់​២ រួមមាន WB A “Super” World Welterweight របស់​កីឡាករ​វ៉ៃ​មិនដែល​ចាញ់ Keith និង​ខ្សែក្រវាត់ WBA “Regu lar” Welterweight របស់ Pacquiao​។​

​គួរ​បញ្ជាក់​ផង​ថា នេះ​គឺជា​ការប្រកួត​ផ្លូវការ​លើក​ទី​៧១ របស់​បុរស​វ័យ ៤០​ឆ្នាំ Manny Pacquiao ដោយឡែក​កីឡាករ Keith Thurman វ័យ ៣០​ឆ្នាំំ​មាន​រហស្សនាម​ថា «One Time» បាន​កំពុងកាន់​កំណត់ត្រា​ប្រកួត ៣០​ដង​មិនដែល​ចាញ់​និង​ស្មើ​ឡើយ និង​ធ្លាប់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន ២២​ដង​ក្នុង​ចំណោម​ជ័យជម្នះ ២៩​ដង និង ១​ដង ឈ្នះ​ដោយ​គូប្រជែង​បោះបង់​ការប្រកួត ៕

 ពាក្យគន្លឹះ  PacquiaoWBA

ព័ត៌មានផ្សេងទៀត