គេង​មិន​ឆ្អែត​ខ្វះ​គំនិត​ស្ថាបនា​!

20-07-2019 7:17 pm 423

​ពេល​គិត​មិន​ចេញ ទាល់​គំនិត មាន​អារម្មណ៍​ថា ពេលធ្វើ​ការងារ​យូរ​ហួសហេតុ អា​រម្ម​ណ៌​ទាំងនេះ​អាចមកពី លោកអ្នក​គេង​មិន​លក់ មិនបាន​ស្កប់ស្កល់​។ តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ ហ្វ័​រ​រី​ដា (University of Florida) បាន​រកឃើញថា អ្នក​ដែល​គេង​លក់ មិនបាន​គ្រប់គ្រាន់ មាន​ផល​ប៉ះ​ពាល់​ដល់​ការងារ​ច្រើនជាង អ្នក​ដែល​គេង​លក់​ស្កប់ស្កល់​។ ជាពិសេស ស្ត្រី​ដែល​គេង​មិន​ឆ្អែត តែងតែមាន​អាការ​ខ្យោយកម្លាំង​ជាង​បុរស​។ ដូច្នេះ អ្នកជំនាញ​បាន​ណែនាំ ឲ្យ​មនុស្ស​ស្ថិតក្នុង​វ័យ​ធ្វើកា​ងារ គេង​លក់​ឲ្យបាន​យ៉ាងតិចបំផុត ៦​ទៅ​៧ ម៉ោង ដើម្បីឲ្យ​រាងកាយ​និង​គំនិត បាន​ស្តារ​លក្ខណៈ​ខ្លួនឯង ខួរក្បាល​ស្រស់ថ្លា​ឆ្លាត​វៃ​៕ ប្រភព​៖ankth

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត