ជនសង្ស័យ​ដុត​ស្ទូឌីយោ​គំនូរជីវចល​ថា ក្រុមហ៊ុន​នេះ​បាន​លួចគំនិត​របស់លោក

20-07-2019 5:04 pm 425

​ប៉ូលិស​បានបង្ហាញ​អត្តសញ្ញាណ​ខ្លះៗ របស់​ជនសង្ស័យ​ដុត​ស្ទូឌីយោ​គំនូរជីវចល នៅក្នុង​ប្រទេស​ជប៉ុន​រួចហើយ គឺមាន ឈ្មោះ​Shinji Aoba អាយុ​៤១​ឆ្នាំ​។ សាក្សី​និយាយថា នៅពេល​ប៉ូលិស​ចាប់ខ្លួន លោក Shinji Aoba បាន​សារភាពថា ពិតជា​បាន​ដុត​ស្ទូឌីយោ​គំនូរជីវចល មូលហេតុ​ដោយសារតែ ក្រុមហ៊ុន​នេះ បាន​លួចគំនិត​របស់លោក​។ ជុំវិញ​បញ្ហា​នេះ ប៉ូលីស​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ បែបណា​នៅឡើយ​ទេ​។ ចំណែកឯ​លោក​Aoba កំពុង​សម្រាក​ព្យាបាល​របួស​រលាកភ្លើង ដូច្នេះ​ប៉ូលិស​មិនទាន់​អាច​សាកសួរ​ព័ត៌មាន​បន្ថែម​បាន​នៅឡើយ​ទេ​។ បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​NHK​របស់​ជប៉ុន​ថា បុរស​ម្នាក់នេះ ធ្លាប់មា​នប្រវត្ត​ជាប់ពន្ធនាគារ​កាលពី​ឆ្នាំ​២០១២ នៅក្នុង​ករណី​លួច​ប្លន់​នៅ​ហាង​មួយកន្លែង​។ ប៉ុន្តែ​ក្រោយមក ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព និង​បានទទួល​ការថែទាំ​សុខភាព​ផ្នែក​ផ្លូវចិត្ត​ផងដែរ​។ 

​គួរ​ជម្រាបជូន​ថា ពី​ថ្ងៃទី​១៨​កក្កដា ឆ្នាំ​២០១៩​មាន​ករណី​ឆេះ​អគារ​កម្ពស់​បី​ជាន់ ដែលជា​ស្ទូឌីយោ​ផលិត​គំនូរជី​វច​ល ក្នុងប្រទេស​ជប៉ុន បណ្តា​លឲ្យមនុស្ស​៣៣​នាក់​ស្លាប់បាត់​បង់ជីវិត​និង​របួស​៣៥​នាក់​៕

ព័ត៌មានផ្សេងទៀត