​ទី​ផុត​រកឃើញ​​ក្រុម​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​អាហ្វ្រិក​ Africa Cup of Nations ហើយ​​

20-07-2019 12:48 pm 507

​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី បាន​យកឈ្នះ​សេណេ​ហ្គាល់​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Africa Cup of Nations ហើយ​នេះ​ជា​លើក​ទី​២​ហើយ​ក្រុម​ជម្រើសជាតិ​អាល់​ហ្សេ​រី ដែល​ឈ្នះ​ពាន​ប្រចាំ​ទ្វីប​អាហ្វ្រិក Africa Cup of Nations​។ 

​មួយ​គ្រាប់​របស់​អាល់​ហ្សេ​រីរក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Baghdad Bounedjah ទាត់​ប៉ះ​ខ្សែការពារ​បាល់​លោតរំលង​ដៃ​អ្នកចាំទី Alfred Gomes របស់​សេណេ​ហ្គាល់​ចូលទី​យ៉ាង​ល្អ នាទី​ទី​២ ។ ក្នុង​វគ្គ​ទី​ពីរ សេណេ​ហ្គាល់​មានឱ​កាសទា​ម​ទា​របាល់​ប៉េណាល់​ទី ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្ដាល​មិន​ផ្ដល់ឲ្យ​ក្រោយ​ពិនិត្យ VAR​។​

​លទ្ធផល ១-០ បាន​រក្សា​ដល់​ម៉ោង​បញ្ចប់ ធ្វើឱ្យ​អាល់​ហ្សេ​រី​ឈ្នះ​ពាន Africa Cup of Nations ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដោយ​ឈ្នះ​ដំបូង​ក្នុង​ឆ្នាំ​១៩៩០៕

ព័ត៌មានផ្សេងទៀត