កូនក្រមុំ​ជនជាតិ​ថៃ​​ម្នាក់​​ស្លាប់​​ដោយសារ​​ជំងឺគ្រុនឈាម​​​​​ត្រូវ​គេ​​បំពេញ​​បំណង​​មួយ​ឲ្យ​

20-07-2019 11:53 am 1036
រូបភាពសពកូនក្រមុំជនជាតិថៃដែលត្រូវគេផាត់មុខឲ្យ

​កូនក្រមុំ​ជនជាតិ​ថៃ​វ័យ​៣០​ឆ្នាំ​ម្នាក់ ត្រូវបាន​គេបំពេញ​ក្ដី​ស្រមៃឲ្យហើយ គឺ​ការ​ផាត់មុខ​កូនក្រមុំ​ដោយ​ជាង​ជំនាញ​ដែល​នាង​ស្រឡាញ់​បំផុត។ ប៉ុន្ដែ​រឿង​ដែល​គួរឲ្យ​សោកស្ដាយ​បំផុត​នោះ គឺ​នាង​មិន​បាន​មើលឃើញ​មុខមាត់​ដ៏​ស្រស់​ស្អាត​របស់​នាង​ទេ ព្រោះ​នាង​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ដោយសារ​តែ​ជំងឺគ្រុនឈាម​។ 

​កូនក្រមុំ​ដែល​ស្លាប់​មានឈ្មោះ​ថា​Piyada Rattanabusayaporn និង​ត្រូវ​គេ​ស្គាល់​ផង​ដែរ​ថា Nong Fon រស់នៅ​ក្នុង​ខេត្ដ Nakhon Si Thammarat ប្រទេស​ថៃ រីឯ​កូន​កំលោះ​ឈ្មោះ​Wutthipong Khongkaew បានក​ក់ជាង​ផ្នួង​ដើម្បី​ថត​pre-wedding​នៅ​ថ្ងៃ​ទី​១៦​កក្កដា​នេះ ប៉ុន្ដែ​ដល់​ថ្ងៃ​កំណត់​កូនកំលោះ​ក៏​ទូ​ស័ព្ទ​ទៅ​ជាង​សុំ​លើក​ថ្ងៃ ដោយសារ​កូនក្រមុំ​មាន​អាការ​មិន​ស្រួល គឺ​មាន​រោគសញ្ញា​ដូច​មាន​ជំងឺគ្រុនឈាម​។​

​លុះដល់​ថ្ងៃ​ពុធ​កូនកំលោះ​ក៏​ទូរស័ព្ទ​ជាង​ផ្នួង​ម្ដងទៀត​ថា កូនក្រមុំ​របស់​លោក​បាន​ស្លាប់​ទៅហើយ​។ ប៉ុន្ដែ​យ៉ាងណាមិញ​អ្នកស្រី​Amporn Noothong​ដែល​ជា​ម្ចាស់​សម្អាងការ និង​ជា​ជាង​ផាត់មុខ​ដ៏​ល្បី​ឈ្មោះ​ក្នុង​ខេត្ដ​Nakhon Si Thammarat នៅ​តែ​សម្រេចចិត្ដ​ធ្វើ​ដំណើរក្នុ​ង​ចម្ងាយ​ផ្លូវជិត​២០០​គីឡូម៉ែត្រ ដោយ​យក​សម្លៀក​បំពាក់​កូនក្រមុំ​ទៅ​ជាមួយ​ផង​ដែរ ក្នុង​បំណង​ស្លៀកពាក់​ឲ្យ​កូន​ក្រមុំ​។ ប៉ុន្ដែ​ក្រុមគ្រួសារ​មិន​ឲ្យ​ស្លៀកពាក់​ទេ ដូច្នេះ​បាន​ត្រឹមតែ​ផាត់មុខ​ឲ្យ​នាង​ដើម្បី​ឲ្យ​សម​តាម​បំណងប្រាថ្នា តែ​រឿង​ដែល​ស្ដាយ​បំផុត​នាង​មិន​អាច​មើលឃើញ​រូប​សម្រស់​ខ្លួនឯង​ឡើយ​។ គួរបញ្ជាក់​ថា នាង​គ្រោង​នឹង​រៀបការ​នៅ​ថ្ងៃ​ទី​០៥​ខែ​ធ្នូ​ចុងឆ្នាំ​២០១៩​នេះ​៕

ព័ត៌មានផ្សេងទៀត