សំរាម​៨៣​កុងតឺន័រ​គឺ​ក្រុមហ៊ុន​ខ្មែរ​ជា​អ្នក​នាំចូល តែ​មាន​បុគ្គលិក​ជា​ជនជាតិ​ចិន​

20-07-2019 10:56 am 702

​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សារព័ត៌មាន​ក្នុងស្រុក នៅ​ថ្ងៃ​ទី​២០ ខែកក្កដា​ថា ក្រុមហ៊ុន​ដែល​លួច​នាំ​ចូល​កុងតឺន័រ​៨៣​ទូ ផ្ទុក​ដោយ​កាកសំណល់​សំរាម​ប្លា​ស្ទិក នៅ​ខេត្ត​ព្រះសីហនុ គឺជា​ក្រុមហ៊ុន​ខ្មែរ តែ​មាន​បុគ្គលិក​ជា​ជនជាតិ​ចិន​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​។​

​លោក​បន្តថា នៅ​សប្តាហ៍​ក្រោយ នឹង​មាន​ការកោះហៅ​ខាង​ក្រុមហ៊ុន​សួរនាំ​អំពី​បញ្ហា​នេះ ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​ចិន ប្រសិនបើ​រក​ឃើញ​ថា ជនជាតិ​ចិន​មាន ភាគហ៊ុន​ដែរនោះ នឹង​បង្ហាញ​លទ្ធផល​ច្បាស់​ការ​»​។​
​លោក គុណ ញឹម បន្តទៀតថា​«​កុងតឺន័​រទាំង​៨៣​នេះ បាន​នាំ​ចូល​បន្តិច​ម្តងៗ​តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ ដូច្នេះ​យើង​ត្រូវការ​ពេលវេលា​ស្រាវជ្រាវ​លើ​រឿង​នេះ​ឲ្យបាន​លម្អិត​»​។​

​សូមបញ្ជាក់​ថា កុងតឺន័រ​ចំនួន​៨៣​ទូ​រ ដែល​មាន​ផ្ទុក​កាកសំណល់​សំរាម​ដែល​គេ​បោះចោល លួច​នាំ​មក​ពី​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ចូល​កម្ពុជា ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ប្រតិបត្តិការ​បង្ក្រាប​បាន នៅ​ខេត្ត​ព្រះសីហនុ​។ សំរាម​ប្លា​ស្ទិក ទាំង​៨៣​កុងទឺន័រ ទម្ងន់​ប្រមាណ​១,៦០០​តោន​៕

 ពាក្យគន្លឹះ  កាកសំណល់ប្លាស្ទីក

ព័ត៌មានផ្សេងទៀត