បុរស​ជនជាតិ​​អាមេរិក​ម្នាក់​​ជាប់ពន្ធនាគា​រ​​មួយជីវិត​​ពីបទ​សម្លាប់​​និស្សិត​​ជន​ជាតិចិន​

19-07-2019 2:08 pm 671
រូបភាពបុរស​ជនជាតិ​អាមេរិក​​និងនិស្សិត​ជនជាតិ​ចិនដែលត្រូវបានសម្លាប់

​អតីត​និស្សិត​PhD​ជនជាតិ​អាមេរិក​មួយរូប ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិ​ត ពីបទ​ចាប់ពង្រត់​និង​ធ្វើឃាត​និស្សិត​ស្រី​ជនជាតិ​ចិន​រៀន​នៅ​សាកលវិទ្យាល័យ​Illinois​។ លោក​Brendt Christensen​អាយុ​៣០​ឆ្នាំ បាន​ទទួលទោស​ជាប់ពន្ធនាគារ​មួយជីវិត បន្ទាប់ពី​តុលាការ​មិនអាច​សម្រេច​ជា​ឯកច្ឆន្ទ ថា​លោក​គួរតែ​ទទួលទោស​ប្រហារជីវិត​ឬក៏​អត់​។​

​លោក​Christensen​បាន​ចាប់ពង្រត់​និស្សិត​ស្រី​ជនជាតិ​ចិន​ឈ្មោះ​Yingying Zhang​អាយុ​២៦​ឆ្នាំ កាលពី​ខែមិថុនា​ឆ្នាំ​២០១៧ មុនពេល​វាយ​នាង​នឹង​ដំបង​រហូតដល់​ស្លាប និង​បាន​កាត់​ក្បាល​របស់​នាង​ផងដែរ​។ សាកសព​របស់​នាង​មិន​ត្រូវបាន​រកឃើញ​ទេ​។ នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចៅក្រម​បាន​និយាយថា​ការកាត់ទោស​ដាក់ពន្ធនាគា​រ​មួយជីវិត​ដោយ​គ្មាន​ដោះលែង​ដូច្នេះ ដោយសារ​សកម្មភាពរ​បស់​លោក​Christensen គឺជា​អំពើហិង្សា​ដែល​មិនអាច​ពន្យល់​បា​ន៕

ព័ត៌មានផ្សេងទៀត