មនុស្ស​ស្លាប់​​ដោយសារ​​ឆេះ​ស្ទូឌីយោ​​គំនូរជីវចល​​នៅ​ជប៉ុន​​កើន​ដល់​៣៣​នាក់​

19-07-2019 10:07 am 237
រូបភាពស្ទូឌីយោ​ដែលត្រូវភ្លើងឆេះ

​ករណី​ឆេះ​អគារ​កម្ពស់​បី​ជាន់​ដែលជា​ស្ទូឌីយោ​ផលិត​គំនូរជី​វច​ល ក្នុងប្រទេស​ជប៉ុន​កាលពី​ព្រឹក​ថ្ងៃទី​១៨​កក្កដា បណ្ដាលឲ្យ​មនុស្ស​ស្លាប់​កើនឡើ​ងដល់​៣៣​នាក់​ហើយ ក្រៅពីនេះ​មាន​៣៥​នាក់​ផ្សេងទៀត​រងរបួស នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​មាន​បុរស​មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់​អាយុ​៤១​ឆ្នាំ បាន​ចាក់​សាំង​នៅ​ផ្លូវ​ចូល​ហើយ​ដុត​ភ្លើង​នៅ​ជាន់​ទីមួយ​នៃ​អគារ​។ បុរស​ជា​ជនសង្ស័យ​ក៏​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ព្យាយាម​រត់គេចខ្លួន និង​បញ្ជូនទៅ​មន្ទីរពេទ្យ​សិន​មិនទាន់​សួរចម្លើយ​ទេ​ដោយសារ​មាន​របួស​។ 

​ប៉ូលិស​បាន​បញ្ជាក់ដែរថា នៅក្នុង​អគារ​មាន​មនុស្ស​សរុប​ចំនួន​៧៤​នាក់ ក្នុងនោះ​មាន​បុគ្គលិក​ក្រុមហ៊ុន​ផងដែរ​។ ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ចុះទៅ​អន្ដរាគមន៍​ភ្លាមៗ ហើយ​ភ្លើង​ត្រូវបាន​ពន្លត់​ទាំងស្រុង​នៅ​រយៈពេល​៥​ម៉ោង​ក្រោយ​។ ចំពោះ​បុរស​ជា​ជនសង្ស័យ​មិន​ធ្លាប់​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ខាងលើ​ឡើយ ជាហេតុ​ធ្វើឲ្យ​ប៉ូលិស​ពុំទាន់​អាចសន្និដ្ឋាន​បាន​នៅឡើយ ជុំវិញ​មូលហេតុ​ជំរុញ​ឲ្យ​ជនសង្ស័យ​ដុត​អគារ​ស្ទូឌីយោ ត្រូវ​រង់ចាំ​រហូតដល់​រូបគេ​ចេញពី​មន្ទីរពេទ្យ​សិន​ដើម្បី​សួរចម្លើយ​៕

 ពាក្យគន្លឹះ  ជប៉ុនឆេះអគារ

ព័ត៌មានផ្សេងទៀត