ពិតជា​ភ្ញាក់ផ្អើល​​សារ​នៅក្នុង​ដប​​អាយុ​៥០​ឆ្នាំ​​ត្រូវបាន​រកឃើញ​​នៅ​ឆ្នេរសមុទ្រ​​អូស្ដ្រាលី​

18-07-2019 5:35 pm 883
សារនៅក្នុងដបនេះរកឃើញដោយក្មេងប្រុសជនជាតិអូស្ដ្រាលី

​ជា​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល​ដែល​ក្មេងប្រុ​សជនជាតិ​អូស្ដ្រាលី​ម្នាក់ បាន​រកឃើញ​សារ​នៅក្នុង​ដប​មួយ​កប់​នៅលើ​ឆ្នេរសមុទ្រ​ដាច់ស្រយាល​នៃ​ប្រទេស​អូស្ដ្រាលី មាន​អាយុកាល​ដល់​ទៅ​៥០​។ ក្មេងប្រុស​ជនជាតិ​អូស្ដ្រាលី​មានឈ្មោះ Jyah Elliot អាយុ​៩​ឆ្នាំ សប្បាយចិត្ដ​ជាខ្លាំង​ក្រោយរក​ឃើញសា​រនេះ ព្រោះ​វា​ជា​រឿង​មិន​នឹកស្មាន​ដល់​។ ចំពោះ​អ្នក​ដែល​ដាក់​សារ​ចូលទៅក្នុង​ដប​រួច​ចោល​ក្នុង​សមុទ្រ មានឈ្មោះ​Paul Gilmore ជា​ជនជាតិ​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ​៦៣​ឆ្នាំ​ហើយ​។ កាល​លោក​ទម្លាក់​សារ​ក្នុង​សមុទ្រ​កាលពី​ថ្ងៃទី​១៧​ខែវិច្ឆិកា​ឆ្នាំ​១៩៦៩ លោក​មាន​អាយុ​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​។ សំបុត្រ​នៅក្នុង​ដប​មានបំណង​ស្វែងរក​មិត្ដភក្ដិ​ថ្មី ដោយ​សរសេរថា​សូម​ឆ្លើយតប​ផង​ប្រសិនបើ​ទទួលបាន​សំបុត្រ​នេះ​៕

ព័ត៌មានផ្សេងទៀត