បែកធ្លាយ​​ព័ត៌មាន​​iPhone11 iPhone11Max និង​iPhone11R​នឹង​ចេញ​​នៅ​ខែកញ្ញា​

18-07-2019 4:36 pm 397
រូបភាពទូរស័ព្ទម៉ូដែលថ្មីរបស់​Apple

​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ក្រុមហ៊ុន​Apple នឹង​បង្ហាញ​ស្មា​ត​ហ្វូន​ម៉ូដែល​ថ្មីៗ​នៅក្នុង​ខែកញ្ញា ហើយ​រឿង​ពិត​ជាក់ស្ដែង​ក៏​ខិត​កាន់តែ​ជិត​ដែរ ដោយសារតែ​វីដេអូ​បែកធ្លាយ​មួយ​បង្ហាញឲ្យឃើញរូ​បរាង​ទូរស័ព្ទគេ​ស្គាល់​ថា​iPhone 11, iPhone 11 Max និង iPhone 11 R​។ វីដេអូ​បានមកពី Mobile Fun ឃើញ​មាន​ឧបករណ៍​ចំនួន​បី ដែល​រូបរាង​និង​ទំហំ​ដូចគ្នា​នឹង​ទំហំ​នៃ​ទូរស័ព្ទ​ទាំងបី​ម៉ូ​ដែល​របស់​Apple​អ៊ីចឹង​ដែរ​។ ទោះបីជា​ពុំទាន់​មាន​ការបញ្ជាក់​ពី​ក្រុមហ៊ុន​ថា ទូរស័ព្ទ​ទាំងបី​គ្រឿង​អាច​នឹង​ចេញ​ក្នុងឆ្នាំនេះ​ក៏ដោយ ប៉ុន្ដែ​តាម​ប្រវត្ដិ​វីដេអូ​ដែល​បែកធ្លាយ​តាម​Mobile Fun​តែងតែ​ជា​ការពិត​។ តាមរយៈ​វីដេអូ​ឃើញថា​ទំហំ​កាម៉េរ៉ា​ខាងក្រោយ​នៅលើ​iPhone​ថ្មី​មាន​ទំហំ​ធំ​ជាង​មុន​៕

ព័ត៌មានផ្សេងទៀត