មនុស្ស​២២៧​នាក់​​ស្លាប់​​ដោយសារ​​ទឹកជំនន់​​នៅ​អាស៊ី​ខាងត្បូង​

18-07-2019 3:22 pm 167
រូបភាពទឹកជំនន់​កំពុង​ជន់លិច​ផ្ទះប្រជាជន

​យ៉ាងហោចណាស់​មនុស្ស​២២៧​នាក់​ស្លាប់ ចាប់តាំងពី​គ្រោះទឹកជំនន់​វាយប្រហារ​នៅ​តំបន់​អាស៊ី​ខាងត្បូង​កាលពី​ចុង​សប្ដាហ៍​មុន​។ ទឹកជំនន់​និង​ការបា​ក់ដី​បង្ក​ឡើយ​ង​ដោយ​ភ្លៀង​រដូវ​មូសុង បាន​បោកបក់​ឆ្លងកាត់​ប្រទេស​ឥណ្ឌា នេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​ប្រទេស​បង់​ក្លា​ដែស ដែល​បង្កឲ្យមាន​ការខូចខា​ត​យ៉ាងដំណំ​ក្នុងប្រទេស​នី​មួយៗ​។ 

​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដូវ​មូសុង​អូសបន្លាយ​រហូតដល់​ខែ​កញ្ញា ហើយ​ទោះបី​ពេលនេះ​ទឹកជំនន់​បាន​ថយចុះ​ក្ដី ក៏​វិបត្ដិ​នៅតែ​បន្ដ​កើតឡើង​ចំពោះ​ប្រជាជន​រង​ផលប៉ះពាល់​ជាច្រើន​គ្រួសារ​។ ផ្ទះ​របស់​ពួកគេ​រាប់រយ​ខ្នង​ត្រូវ​រង​ការខូចខាត​និង​ត្រូវ​បំផ្លិចបំផ្លាញ​ទាំងស្រុង​។ ដូច្នេះ​ពួកគេ​ត្រូវ​សាងសង់​វា​ឡើងវិញ​មុនពេល​ភ្លៀង​ធ្លាក់​ជាថ្មី​។ ដោយឡែក​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ក្នុងប្រទេស​ទាំងនេះ ប្រជាជន​ត្រូវ​ភៀសខ្លួន​ទៅ​ស្នាក់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​៕​

ព័ត៌មានផ្សេងទៀត