ស្លាប់​​និង​របួស​​ប្រមាណ​៥០​​នាក់​​ដោយសារ​​ឆេះ​អគារ​​នៅ​ជប៉ុន​

18-07-2019 2:26 pm 339
រូបភាព​អគារដែលឆេះ

​យ៉ាងហោចណាស់​មនុស្ស​ជាង​១០​នាក់​ស្លាប់​និង​របួស​ជិត​៤០​នាក់ បន្ទាប់ពី​អគារ​កម្ពស់​បី​ជាន់​ស្ថិតនៅក្នុង​ទីក្រុង​ក្យូ​តូប្រ​ទេស​ជប៉ុន​ត្រូវ​ភ្លើង​ឆេះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​កក្កដា​នេះ ដោយ​សង្ស័យថា​ត្រូវបាន​គេ​លួច​ដុត​។ បុរស​អាយុ​៤១​ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន សង្ស័យ​ជា​អ្នក​ចាក់​សារធាតុ​រាវ​ម្យ៉ាង ដែល​គេ​គិតថា​ជា​ប្រេង​នៅ​ជុំវិញ​អគារ​មុនពេល​ដុត​ភ្លើង​។ បុរស​ជា​ជនសង្ស័យ​ក្រោយ​ចាប់ខ្លួន​ក៏​បញ្ជូនទៅ​មន្ទីរពេទ្យ ដោយសារតែ​មាន​របួស​។ ភ្លាមៗ​ក្រុម​ពន្លត់​អគ្គ​ភ័យ​ក៏​ចុះទៅ​អន្ដរាគមន៍ ដោយ​ពន្លត់ភ្លើង​បាន​ទាំងស្រុង​នៅ​ម៉ោង​១២​និង​៣០​នាទី​។ 

​គួរ​បញ្ជាក់ថា អគារ​ដែល​ឆេះ​នោះ​គឺជា​ស្ទូឌីយោ​គំនូរជីវចល សម្រាប់​ផលិត​គំនូរជីវចល​និង​បង្រៀន​ផ្នែក​នេះ​ផងដែរ​។ ចំណែក​មូលហេតុ​នៅ​ពីក្រោយ​ករណីនេះ មិនទាន់មាន​ការបញ្ជាក់​ទេដោយ​ប៉ូលិស​កំពុង​ស៊ើបអង្កេត​៕

 ពាក្យគន្លឹះ  ជប៉ុនឆេះអគារ

ព័ត៌មានផ្សេងទៀត