​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​​ឱ្យ​ពលរដ្ឋ​ទៅ​ក្រៅប្រទេស​​ប្រុងប្រយ័ត្ន​ជំងឺអេបូ​ឡា​​

18-07-2019 12:43 pm 178

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ហៅ​កាត់​ថា CDC បាន​សំណូមពរ​ដល់​ប្រជាជន​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​មកពី​ប្រទេស​ក្នុង​ទ្វីប ហើយ​មាន​រោគសញ្ញា​ដូចជា គ្រុនក្តៅ​លើសពី ៣៨.៥​អង្សា​សេ ឈឺ​សាច់ដុំ អស់កំលាំង ក្អួត កន្ទួល​ក្រហម ឬ​ចេញឈាម សូម​អញ្ជើញ​ទៅ​មន្ទីរពេទ្យ​ពេទ្យ ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​លេខ​ទូរស័ព្ទ ១១៥ ដើម្បី​ធ្វើ​ការព្យាបាល​ជាបន្ទាន់ និង​ចៀសវាង​ចំលងជំងឺ​ទៅ​សមាជិកគ្រួសារ និង​អ្នកដទៃ​។ សំណូមពរ​នេះ​ធ្វើឡើង​ក្រោយ អង្គការ​សុខភាព​ពិភពលោក បានប្រកាស​ការផ្ទុះ​ជំងឺអេបូ​ឡានៅ​ក្នុងប្រទេ​សសាធារណៈ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ នៅក្នុង​ទ្វីបអាហ្វ្រិក ជា​សុខភាព​សាធារណៈ​ដែល​មានការ​ព្រួយ​បារ​ម្មណ៍​ជា​លក្ខណៈ​អន្តរជាតិ​៕

ព័ត៌មានផ្សេងទៀត