អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​​ រៀបចំ​សន្និសីទ​ស្តីពី​ «​វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​»​

18-07-2019 9:27 am 254

​បើតាម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា​នេះ អង្គភាព​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល នឹង​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​ នៅក្នុង​សន្និសីទ​នេះដែរ​ក៏​នឹងមាន​ការចូលរួម​ពី​វាគ្មិន​តំណាង​ក្រសួង​បរិស្ថាន​, តំណាង​រដ្ឋបាល​ព្រៃឈើ​, តំណាង​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

​សន្និសីទ​នេះ​ធ្វើឡើង​មាន​គោលបំណង ចង់​ពន្យល់​ឆ្លើយតប​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ លើ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព នៃ​ការទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ ដូចជា ទិដ្ឋភាព​ច្បាប់​និង​វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ,​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​និង​វិធានការ​នាពេល​កន្លង ,​បញ្ហា​ប្រឈម​ផ្សេងៗ​៕ 


ព័ត៌មានផ្សេងទៀត