រដ្ឋសភា​កម្ពុជា​ ស្នើ​សភា​អាមេរិក​ពិចារណា​ឡើងវិញ​ លើ​ច្បាប់​​ដាក់ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា​​

17-07-2019 5:09 pm 1506

​រដ្ឋសភា​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សភាតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដែល​បានអនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី «​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៩» កាលពី​ថ្ងៃទី​១៦ កក្កដា កន្លងទៅនេះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អ្នក​អ្នកនាំពាក្យ​រដ្ឋសភា បានចាត់ទុក​ការអនុម័ត​សេចក្តីព្រាងច្បាប់​នេះ ជា​ការដើរ​ផ្ទុយទៅនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​កម្ពុជា និង​អាមេរិក កំពុងប្រកាន់យក ក្នុង​ការលើកកម្ពស់​ភាពជាដៃ​គូគ្រប់​វិស័យ ដោយ​ផ្អែកលើ​ផលប្រយោជន៍​រួម និង​ការគោរព​គ្នា​ទៅវិញទៅមក​។​រដ្ឋសភា​កម្ពុជា បាន​អំពាវនាវ​ឱ្យ​សភា​សហរដ្ឋអាមេរិក ពិចារណា​ឡើងវិញ ឱ្យបាន​ម៉ត់ចត់ ចំពោះ​ការប្រកាន់​ជំហរ ដែល​រដ្ឋសភា​ថា លំអៀង និង​មាន​ភាពអយុត្តិធម៌​ចំពោះ​កម្ពុជា ដែល​កំពុងតែ​ប្តេជ្ញាចិត្ត​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​របស់ខ្លួន​៕

ព័ត៌មានផ្សេងទៀត