កូរ៉េខាងជើង​​ព្រមាន​​ធ្វើតេស្ដ​នុយក្លេអ៊ែរ​​ឡើងវិញ​​ព្រោះ​អាមេរិក​​រំលោភ​កិច្ចចរចា​

17-07-2019 4:43 pm 239
លោកគីម ជុងអ៊ុន​កំពុងពិនិត្យ​កន្លែងផលិតអាវុធ

​កូរ៉េខាងជើង​បានចេញ​ការព្រមាន​មួយ​ថា ខ្លួន​អាច​នឹង​ចាប់ផ្ដើម​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​ឡើងវិញ និង​បាន​ចោទប្រកាន់ថា​រដ្ឋាភិបា​លោក​ដូណាល់ ត្រាំ បាន​រំលោភ​លើ​ស្មារតី​នៃ​ការចរចា​គ្នា​កន្លងមក តាមរយៈ​ផែនការ​ដែល​អាមេរិក​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​កូរ៉េខាងជើង​ចេញ​កាលពី​ថ្ងៃ​អង្គារ បាន​បញ្ជាក់ថា​សមយុទ្ធ​យោធា​រួមគ្នា​អាមេរិក​-​កូរ៉េខាងត្បូង គឺជា​ការហាត់​សម​សម្រាប់​ធ្វើសង្គ្រាម និង​រំលោភ​លើ​ការសន្យា​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​និយាយ​ពេល​ជួប​ជាមួយ​លោក​គីម ជុង​អ៊ុន ក្នុង​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​កាលពី​ខែមិថុនា​ឆ្នាំ​២០១៨​។ 

​កូរ៉េខាងជើង​សង្កត់ធ្ងន់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ករណី​ដែល​អាមេរិក​សម្រេចចិត្ដធ្វើ​អ្វីមួយ​ជា​ឯកតោភាគី​ដូ​ច្នេះ កូរ៉េខាងជើង​កំពុងតែ​បាត់បង់​ភាព​យុត្ដិធម៌​បន្ដិច​ម្ដងៗ សម្រាប់​អនុវត្ដ​តាម​ការសន្យា​ដែល​បាន​ព្រមព្រៀង​ជាមួយ​អាមេរិក​។ វា​ជា​ទង្វើ​បង្ហាញ​យ៉ាងច្បាស់​ថា​អាមេរិក​កំពុង​ហាត់​សម​ធ្វើសង្គ្រាម មាន​គោលបំណង​លើ​កូរ៉េខាងជើង​។ ហេតុនេះ​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​និង​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM ក៏​អាច​នឹង​ចាប់ផ្ដើម​ឡើងវិញ​ដូចគ្នា​ដែរ​៕

ព័ត៌មានផ្សេងទៀត