យន្ដហោះ​​ចម្បាំង​​កងទ័ពជើងទឹក​​អាមេរិក​មួយ​គ្រឿង​​ធ្លាក់​ក្នុង​​សមុទ្រ​​ហ្វីលីពីន​

17-07-2019 4:21 pm 334
រូបភាព​ផែនទី​បង្ហាញ​ទីតាំង​ធ្លាក់​យន្ដហោះ

​យន្ដហោះ​កងទ័ពជើងទឹក​របស់​អាមេរិក​មួយគ្រឿង បាន​ធ្លាក់​នៅក្នុង​សមុទ្រ​ហ្វីលីពីន ស្ថិតនៅ​ភាខាងត្បូង​កោះ​អូ​គីណា​វ៉ា​របស់​ជប៉ុន​។ យន្ដហោះ​ចម្បាំង​ប្រភេទ​F/A-18 Hornet កំពុង​ធ្វើ​ប្រតិ​បត្ដិកា​រ​ក្នុង​ការហ្វឹកហាត់​មួយ ហើយ​ស្របពេលនោះ​ក៏​ជួប​បញ្ហា​គ្រឿង​ម៉ាស៊ីន​បណ្ដាលឲ្យ​ធ្លាក់​តែម្ដង​។ ចំណែក​អ្នកបើកបរ​ពីររូប​នៅលើ​យន្ដហោះ បាន​ខ្ទាត​ចេញពី​យន្ដហោះ​ហើយ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​គ្មាន​គ្រោះថ្នាក់​អ្វី​ឡើយ និង​បាន​បញ្ជូន​ទៅកាន់​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​USS Ronald Reagan​វិញ​។ 

​សូមបញ្ជាក់ថា នេះ​គឺជា​លើក​ទី​ពីរ​ហើយ​ដែលមាន​គ្រោះថ្នាក់​កើតឡើង ពាក់ព័ន្ធ​នឹង​យន្ដហោះ​ដែល​ហោះ​ចេញពី​នាវា​USS Ronald Reagan​។ កាលពី​ពាក់កណ្ដាល​ខែតុលា​ឆ្នាំមុន ឧទ្ធម្ភាគចក្រ​កងទ័ព​ជើង​ទឹក​អាមេរិក​មួយគ្រឿង​ប្រភេទ​MH-60 ក៏បាន​ធ្លាក់​បណ្ដាលឲ្យ​របួស​មនុស្ស​១២​នាក់​ផងដែរ​។ ដោយឡែក​កង​នាវា​ជើង​ទឹក​ទី​៧​របស់​អាមេរិក ដែល​ដាក់ពង្រាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មាន​នាវាចម្បាំង​យ៉ាងហោចណាស់​៥០​គ្រឿង​បូក​រួមទាំង​នាវាមុជទឹក​ផងដែរ​។ ក្រៅពីនេះ​មាន​យន្ដហោះ​ចម្បាំង​១៤០​គ្រឿង និង​កងទ័ព​ប្រមាណ​២​ម៉ឺន​នាក់​៕​

ព័ត៌មានផ្សេងទៀត