លោក​ស៊ុន ចាន់ថុល ដក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​

17-07-2019 10:44 am 523
លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការខេត្ត​ព្រះសីហនុ (រូបកណ្តាល)

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា បានចេញ​សេចក្តីប្រកាស​សម្រេចសម្រួល ភារកិច្ច​លោក ណុប ហេង ចេញពី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ឲ្យមក​បម្រើការ​នៅ​ទីស្តីការក្រសួ​ង​វិញ ដោយ​ដាក់​លោក បូរី វង្ស​សា​និត្យ ជំនួស​តំណែង​នេះ​។​

​សេចក្តីប្រកាស​បាន​បញ្ជាក់​ថា ប្រការ​១៖ ផ្ទេរ​សម្រួល​ភារកិច្ច​លោក ណុប ហេង ក្រប​ខណ្ឌ ក​.១.៥ ពី​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ ឲ្យមក​បម្រើការ​នៅ​ទីស្តីការក្រសួ​ង​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ទទួល​ភារកិច្ច​ថ្មី​។​

​ប្រការ​២៖ ផ្ទេរ​សម្រួល​ភារកិច្ច​លោក បូរី វង្ស​សា​និត្យ ក្រប​ខណ្ឌ ក​.៣.១ ពី​អនុប្រធាន​នាយកដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស មក​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ​៕

ព័ត៌មានផ្សេងទៀត