កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​

17-07-2019 10:21 am 252

​តប​នឹង​ការ​អញ្ចើញ​នៃ​គណៈកម្មការ​រៀបចំ​ពិព័រណ៍ ខេត្ត​ស៊ី​ជាំ​ង ប្រទេស​ចិន កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តការណ៍​ពិព័រណ៍​ពាណិជ្ជកម្មផ​លិត​ផល​នាំចូល​អន្តរជាតិ​លើក​ទី​២ ឆ្នាំ ២០១៩ នេះ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបិត្ត​ការលើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​រឹតចំណង​មិត្តភាពរ​វា​ង​ចិន និង កម្ពុជា ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ ២០១៩ នៅ​មជ្ឍមណ្ឌល​តាំងពិព័រណ៍ Wenzhou International Convention and Exhibition Centre ទីក្រុង Wenzhou ខេត្ត ស៊ី​ជាំ​ង ប្រទេស​ចិន ។​

​សូមបញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​អំពាវនាវ​ឲ្យ​ពាណិជ្ជករ ផលិត​ករ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន និង សហគ្រាស​ទាំងអស់ ទៅ​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ សេវាកម្ម​របស់​ខ្លួន នៅក្នុង​ព្រឹត្តការណ៍ ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​នាំចូល​អន្តរជាតិ​លើក​ទី​២​នេះ​ផង​ដែរ​។​

ព័ត៌មានផ្សេងទៀត