ជប៉ុន​ចុះហត្ថលេខា​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ជាង​៤​លាន​ដុល្លារ​

17-07-2019 10:09 am 292

​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ បាន​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ៥០០​លាន​យ៉េន ស្មើ​ប្រមាណ​ជាង ៤​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង «​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​» នៅ​កម្ពុជា​។​

​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ជំនួយ​នេះ ធ្វើឡើង​ក្រោម​វត្តមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត