ការស្ទង់មតិ​៖​​និស្សិត​​សិង្ហ​បុរី​​ភាគច្រើន​​ចង់​ធ្វើការ​​ផ្នែក​បច្ចេកវិទ្យា​

17-07-2019 8:32 am 616
រូបភាពមនុស្សកំពុង​ដើរនៅសិង្ហបុរី

​យោងតាម​ការស្ទង់មតិ​ធ្វើឡើង​ដោយ​GTI Media Singapore បានបង្ហាញ​ឲ្យដឹងថា និស្សិត​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ និង​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ក្នុងប្រទេស​សិង្ហ​បុរី ចាប់អារម្មណ៍​ខ្លាំង​លើ​អាជីព​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ ការស្ទង់មតិ​ធ្វើឡើង​ពី​ខែមេសា​ឆ្នាំ​២០១៨​ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៩ ទៅលើ​និស្សិត​កំពុង​សិក្សា​និង​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ក្នុងប្រទេស​សិង្ហ​បុរី ចំនួន​១៣,៨០០​នាក់ សួរថា​តើ​អាច​បង្ហាញ​ពី​ឈ្មោះ​ក្រុមហ៊ុន​ដែល​ពួកគេ​ចង់​ធ្វើការ​បានទេ ជា​លទ្ធផល​ក្រុមហ៊ុន​បច្ចេកវិទ្យា​មាន​ប្រជាប្រិយភាព​បំផុត​។ ប៉ុន្ដែ​យ៉ាងណាមិញ​ពួកគេ​នៅតែមាន​មន្ទិលសង្ស័យ ចំពោះ​ការចាប់​អាជីព​ជាមួយ​ក្រុមហ៊ុន​startups​។ 

​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​និស្សិត​ទាំងអស់នោះ​លើកឡើង​មានដូចជា Microsoft, Amazon, Accenture, Garena, Micron, Grab, Advanced Micro Devices (AMD), Ubisoft Singapore, Razer និង Intel ជាដើម​៕

ព័ត៌មានផ្សេងទៀត