ទទួលទាន​ត្រី​កា​ម៉ុង ជួយ​ដល់​សរសៃឈាម​និង​បេះដូង​

16-07-2019 6:37 pm 645

​សារធាតុ​អូ​មេហ្គា ៣ ( Omega-3) ដែលមាន​នៅក្នុង​ត្រី​សមុទ្រ ដូចជា​ត្រី​សាល​ម៉ន ឬ​ត្រី​មេក​ខឺ​រេល នោះ តាមពិត​ក៏មាន​នៅក្នុង​ត្រី​កា​ម៉ុង (​ប្លាធូ​) ដែរ​។ នៅក្នុង​សាច់​ត្រី​កា​ម៉ុង ១០០​ក្រាម មាន​អូ​មេហ្គា ៣ ប្រហែល ២​ទៅ​៣​ក្រាម ដែល​គ្រប់គ្រាន់ សម្រាប់​សេចក្តីត្រូវការ​របស់​រា​ង​កាយ ប្រសិនបើ​បរិភោគ​ជា​ប្រចាំថ្ងែ​។ សម្រាប់​អ្នក​ដែល​មិន​បរិភោគ​ត្រី​សមុទ្រ រាងកាយ​អាច​ខ្វះ​សា​ធាតុ​អូ​មេហ្គា​៣ ធ្វើឲ្យ​រាងកាយ​ទទួលយក​សារធាតុ អូ​មេហ្គា ៦ ពី​ប្រេង​រុក្ខជាតិ និង​ស៊ុត​មក​ជំនួស​កាន់តែច្រើន ដែល​ជាហេតុ ធ្វើឲ្យ​រាងកាយ​អាច​ខ្វះ តុល្យភាព ធ្វើឲ្យ​ជាលិកា រលាក កើត​ជំងឺ​រលាក​សន្លាក់ ទឹកនោម​ផ្អែម ឬ​ជំងឺ​ភ្លេច​ភ្លាំងស្មារតី (Alzheimer)​។ 

​អូ​មេហ្គា ៣ ជា​ខ្លាញ់​ឆ្អែត ជួយ​កាត់បន្ថយ​អត្រា​ស្លាប់ ដោយសារ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ត្បៀត បន្ថយ​កូលេ​ស្តេ​រ៉ូល ត្រៃ​គ្លី​សី​រ៉ៃ រហូតដល់​កំហាប់​ស្អិត​របស់​ឈាម​។ ដូច្នេះ គួរ​ទទួលទាន​ត្រី​សមុទ្រ ដូចជា ត្រី​កា​ម៉ុង ឲ្យបាន​ញឹកញាប់ ដើម្បី​សុខភាព​របស់​លោកអ្នក​៕ ប្រភព​៖ankth

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត