ត្រឹម​សប្ដាហ៍​ទី​២​ ខែកក្កដា​នេះ ​អ្នក​កើត​ជំងឺគ្រុនឈាម​​ជាង​២​ម៉ឺន​នាក់​ ស្លាប់​២៥​នាក់​​

16-07-2019 4:15 pm 471
អ្នកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន កំពុងពិនិត្យកុមារ មានជំងឺគ្រុនឈាម

​គិតពី​ខែមករា ដល់​សប្ដាហ៍​ទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នក​កើត​ជំងឺគ្រុនឈាម មាន​រហូតដល់​ទៅ ២១,១៣០​នាក់ ស្លាប់​២៥​នាក់ គឺ​ក្នុង​អត្រា​ស្លាប់ ០.១២% ។ អ្នកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​របស់​ក្រសួង​សុខាភិបាល ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ខេត្ដ​ដែល​កំពុង​ប្រឈម ឡើង​ចុះ​នៃ​ជំងឺគ្រុនឈាម​នេះ រួមមាន ខេត្ដ​ព្រៃវែង សៀមរាប ព្រះវិហារ កំពង់ស្ពឺ កណ្ដាល កែប កំពត មណ្ឌលគិរី និង​ក្រចេះ​។ 

​អ្នកស្រី​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន បញ្ជាក់ថា ពេលនេះ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល កំពុងតែ​ចុះ​ពិនិត្យ​ស្ថានភាព​ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​ខេត្ដ និង​តាម​មណ្ឌល​សុខភាព​៕

 ពាក្យគន្លឹះ  ជំងឺគ្រុនឈាម

ព័ត៌មានផ្សេងទៀត