កម្ពុជា​និង​ម៉ូ​ណាកូ សម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​

16-07-2019 2:36 pm 153

​រាជរដ្ឋាភិបាល​កម្ពុជា និង​ម៉ូ​ណាកូ បាន​សម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវកា​រហើយ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់​ពី​មានការ​ចុះហត្ថលេខា​ដោយ​តំណាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​ពិធី​ចុះហត្ថលេខា​នេះដែរ ត្រូវបាន​ធ្វើឡើង​រវាង​លោក​ចែម វី​ឌ្យ៉ា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​បារាំង ជាមួយ​លោកគ្រីស​តូ​ហ្វ ស្ទ៊ែ​ណែ័​រ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​បូរី​ក្សត្រ​ម៉ូ​ណាកូ​ប្រចាំ​សាធារណរដ្ឋ​បារាំង​។​

​គួរ​បញ្ជាក់ដែរថា ការបង្កើត​ទំនាក់ទំនង​នេះ គឺ​ក្នុង​គោលបំណង​ជំរុញ​ការយោគយល់​គ្នា​ទៅវិញទៅមក និង​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជន​ទាំងពីរ ដោយ​ឈរ​លើ​គោលបំណង និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​។​ជាពិសេស​ក្នុង​គោលបំណង​គោរព និង​លើកកម្ពស់​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ សមភាព​រវាង​រដ្ឋ​និង​រដ្ឋ អធិបតេយ្យភាព​ជាតិ ឯករាជ្យភាព កិច្ចព្រមព្រៀង​អន្តរជាតិ បូរណភាព​ទឹកដី និង​ការមិន​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​ដទៃ​៕

ព័ត៌មានផ្សេងទៀត