ជប៉ុន​ផ្តល់​ជំនួយ​ជាង​៤​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​

16-07-2019 10:50 am 147

​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥០០​លាន​យ៉េន​(​ប្រហែល​៤.៦​លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​គម្រោង​«​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​» នៅ​កម្ពុជា​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​នៅក្នុង​សេចក្តីប្រកាស​បាន​បញ្ជាក់​ថា ពិធី​ចុះហត្ថលេខា​ខាងលើនេះ នឹង​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស នា​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ រវាង​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​ហូ​រីណូ​អ៊ូជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 ពាក្យគន្លឹះ  ក្រសួងការបរទេស

ព័ត៌មានផ្សេងទៀត