រមៀត​និង​ចេកទុំ​ជួយឲ្យស្បែកមុខមានសំណើម​រលោង​ម៉ដ្ឋខៃ​

15-07-2019 6:25 pm 425

​ស្បែក​មុខស្ងួត​គ្រើម អាច​ប្រើប្រាស់​ម៉ាស​ធម្មជាតិ​ផ្សំ​ពី​ម្ស៉ៅ​រមៀត​និង​ចេក​ទុំ​។  អ្នក​គ្រាន់តែ​យក​ម្ស៉ៅ​រមៀត​មួយ​ចិប លាយ​ជាមួយ​ចេក​ទុំ​២​ស្លាបព្រា​(​ចេកទុំ​កិន​ម៉ដ្ឋ​) ច្របល់​ឲ្យចូល​គ្នា​សព្វ ហើយ​បន្ថែម​ម្ស៉ៅ​សូដា​មួយ​ស្លាបព្រា​ចូល រួច​កូរ​ឲ្យ​សព្វ​ម្តងទៀត​។ ទទួលបាន​ល្បាយ​នេះហើយ យក​វា​មក​លាប​លើ​ផ្ទៃមុខ រក្សាទុក​ឲ្យ​ស្ងួត​ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ​។ ធ្វើបែបនេះ​២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍ ស្បែក​មុខ​របស់​អ្នកនឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ​ពី​ស្ងួត​មក​មាន​សំណើម ហើយ​រលោង​ម៉ដ្ឋខៃ​បន្តិច​ម្តងៗ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត