ស៊ុត​ក្លែងក្លាយ​ផ្ទុក​គ្រឿងផ្សំ​គ្រោះថ្នាក់​ច្រើន​ប្រភេទ​

15-07-2019 5:30 pm 1106
ស៊ុតនៅខាងឆ្វេងជាស៊ុតពិតប្រាកដ

​យោងទៅតាម​ក្រសួងសុខាភិបាល​ចិន ឲ្យដឹងថា ស៊ុត​ក្លែងក្លាយ​មាន​ផ្ទុក​គ្រឿងផ្សំ​គ្រោះថ្នាក់​ជាច្រើន ដូចជា​អាស៊ីត Benzoic, សូ​ដ្យូ​ម Alginate , ជាតិ​ខាប់​អន្ធិល (Gelatin) និង​គ្រឿងផ្សំ​មិនល្អ​ជាច្រើន​ផ្សេងទៀត ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អ្នកទទួលទាន​។ ទាំង​សម្បក​ស៊ុត និង​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត សុទ្ធតែ​មាន​ក្លែងក្លាយ​។ ពេលខ្លះ​សម្បក​ស៊ុត​ពិត តែ​ផ្នែក​ខាងក្នុង​នៃ​ស៊ុត​ក្លែងក្លាយ​ក៏មានដែរ​។ ស៊ុត​ក្លែងក្លាយ​ទាំងនេះ មាន​ច្រើនណាស់​នៅ​ក្នុងប្រទេស នៅ​តំបន់​អាស៊ី​យើង​នេះ​។ ហេតុដូចនេះ មាន​សារសំខាន់​ណាស់ ដែល​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន នៅពេល​ទិញ​ស៊ុត ដែល​ដាក់លក់​នៅលើ​ទីផ្សារ ដើម្បី​ចៀសវាង​ទិញ​ប៉ះចំ​ស៊ុត​ក្លែងក្លាយ​។ 

​ចំណុច​សំខាន់​ខ្លះៗ ដែល​អ្នក​គួរ​ដឹង ដើម្បី​ចៀសវាង​រើស​ប៉ះចំ​ស៊ុត​ក្លែងក្លាយ ដំបូង​អ្នក​ត្រូវ​ពិនិត្យ​សម្បក​ស៊ុត​។ ប្រសិនបើ​ស៊ុត​នោះ ក្លែងក្លាយ​វា​មាន​សម្បក​គ្រើម មិន​រលោង​ទេ ហើយ​ជាទូទៅ​ទំហំ​វា​ធំ​ជាង​ស៊ុត​ពិតប្រាកដ​។ បន្ទាប់ពី​ពិនិត្យមើល​សម្បក​ស៊ុត​ហើយ អ្នក​ត្រូវ​ពិនិត្យមើល​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​វិញ​ម្តង​។ ប្រសិនបើ​វា​មាន​ពណ៌​លឿង​ខ្លាំង គឺ​ស៊ុត​នោះ​ប្រហែលជា​ក្លែងក្លាយ​ហើយ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត