មនុស្ស​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅនេ​ប៉ាល់ កើន​ដល់​៥៥​នាក់​

15-07-2019 10:02 am 264
ប្រជាជនឈរមើលទឹកជំនន់

ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជាទឹក​ជំនន់ និង​ការបា​ក់ដី នៅ​ប្រទេស​នេ​ប៉ាល់ ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ បានបណ្តាលឲ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់​៥៥​នាក់​ហើយ​។ ក្រៅពីនោះ​នៅមាន​មនុស្ស​៣៣​នាក់​ផ្សេងទៀត​បាត់​ខ្លួន​និង​៣៣​រងរបួស​។ ចំណែក​មនុស្ស​ខ្ទង់ពាន់​នាក់ ត្រូវបាន​គេ​ជម្លៀសចេញ​ពី​ផ្ទះសម្បែង ដើម្បី​ទៅរក​កន្លែង​មាន​សុវត្ថិភាព​ជ្រកកោន​បណ្តោះអាសន្ន​។​

​គួរ​កត់សំគាល់ថា នេ​ប៉ាល់តែង​រងនូវ​ការ​វាយប្រហារ​ដោយ​ជំនន់​ទឹកភ្លៀង នៅពេល​រដូវ​មូសុង​មកដល់​ម្តងៗ​។ ជា​រៀងរាល់ឆ្នាំ គ្រោះធម្មជាតិ​នេះ តែង​បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​មនុស្ស និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ រួមទាំង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ផងដែរ​។ រដូវ​មូសុង​អូសបន្លាយ​ចាប់ពី​ខែមិថុនា​ដល់​ខែកញ្ញា​៕ 

ព័ត៌មានផ្សេងទៀត