ចិន​បន្ត​ឃាត់ខ្លួន​ពលរដ្ឋ​កាណាដា ក្រោយ​កាណាដា​ឃាត់ខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei

14-07-2019 5:33 pm 592
  ស្តាប់
ទង់ជាតិកាណាដានៅខាងឆ្វេងទង់ជាតិចិន
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កាណាដា បាន​និយាយថា ពលរដ្ឋ​ខ្លួន​ម្នាក់ទៀត ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​អាជ្ញាធរ​នៅក្នុង​ទីក្រុង Yantai ប្រទេស​ចិន​។ ​ការអះអាង​ដោយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កាណាដា ធ្វើឡើង​ក្រោយ​អាជ្ញាធរ នៃ​ទីក្រុង​ប៉េកាំង​បាន​ឃាត់ខ្លួន​មនុស្ស​១៩​នាក់ នៅក្នុង​នោះ​មាន​ជនបរទេស​ចំនួន​១៦​នាក់ កាលពីដើម​សប្តាហ៍​នេះ នៅក្នុង​ទីក្រុង Yantai ពី​បទចោទប្រកាន់​ទាក់ទង​នឹង​គ្រឿងញៀន​។ កាណាដា​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត ពាក់ព័ន្ធ​នឹង​រឿង​ដែល​អាជ្ញាធរ បន្ត​ឃាត់ខ្លួន​ពលរដ្ឋ​កាណាដា នៅក្នុង​ទីក្រុង Yantai​នោះទេ​។ ហេតុដូចនេះ គេ​ក៏​មិនដឹងថា ក្នុងចំណោម​ជនបរទេស​ចំនួន​១៦​នាក់ ដែល​អាជ្ញាធរ​ចិន​ឃាត់ខ្លួន​នោះ មាន​វត្តមាន​ពលរដ្ឋ​កាណាដា​ដែរ​ឬក៏​អត់​។​

​ទំនាក់ទំនង​រវាង​ចិន​និង​កា​ណា បាន​ជួប​ភាព​រកាំរកូស​នឹង​គ្នា ចាប់តាំងពី​អាជ្ញាធរ​នៃ​ទីក្រុង Vancouver ប្រទេស​កាណាដា បាន​ឃាត់ខ្លួន​អ្នកស្រី Meng Wanzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​Huawei កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​។ កាណាដា​ចាប់ខ្លួន​អ្នកស្រី Meng Wanzhou កាលនោះ​ធ្វើឡើង​តាម​សំណើ​របស់​អាមេរិក ដែល​ចោទ​អ្នកស្រី​ថា លួច​ធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ប្រឆាំងនឹង​ទណ្ឌកម្ម​អាមេរិក​។ ក្រោយមក​ទីក្រុង​ប៉េកាំង​បាន​ទទូច ឲ្យ​អាជ្ញាធរ​កាណាដោះ​លែងលោ​ក​ស្រី Meng Wanzhou តែ​កាណាដា​មិន​ព្រម​។ ចិន​បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​កាណាដា​នឹងត្រូវ​ជួបប្រទះ ប្រសិនបើ​កាណាដា មិន​ដោះលែង​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​មួយ​នេះ​។​

​ក្រោយ​កា​ណា​ឃាត់ខ្លួន​អ្នកស្រី Meng Wanzhou ចិន​ក៏បាន​ចាត់វិធានការ​ឃាត់ខ្លួន​ពលរដ្ឋ​កាណាដា​២​នាក់​វិញ ក្រោម​ការចោទប្រកាន់ ពាក់ព័ន្ធ​នឹង​ការ​លួច​ព័ត៌មាន​សម្ងាត់​របស់រ​ដ្ឋ​ចិន​។ ប៉ុន្តែ​មានការ​លើកឡើងថា ការឃាត់ខ្លួន​នេះ ដើម្បី​សងសឹក​នឹង​កាណាដា​ទៅវិញ​ទេ​។ ចាប់តាំងពី​ពេល​នោះមក ទំនាក់ទំនង​ចិន​និង​កាណាដា កាន់តែ​សោះកក្រោះ​៕

 ពាក្យគន្លឹះ  កាណាដាចិន

ព័ត៌មានផ្សេងទៀត