អាស៊ាន​បូក​៣ និង​អាស៊ាន​-​ឥណ្ឌា ដាក់​ផែនការ​ជំរុញ​កិច្ចសហប្រតិបត្តិកា​រទេស​ចរណ៍​បន្ថែម​

14-07-2019 12:30 pm 128
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​បូក​៣ រួមមាន ចិន ជប៉ុន និង​កូរ៉េ លើក​ទី​៣៥ និង​ក្រុមការងារ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា លើក​ទី​២២ បានដាក់​ផែនការ​សកម្មភាព​មួយចំនួន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍​ជាមួយ​គ្នា​បន្ថែមទៀត​។​ការឯកភាព​គ្នា​ដាក់ចេញ​ផែនការ​សកម្មភាព​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​នៃ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​បូក​៣ និង​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០១៩ នៅ​ខេត្ត​សៀមរាប​។​ដោយ​៖​ភា​.​ម៉ា​លីដា​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក្រសួង​ទេសចរណ៍​កម្ពុជា បាន​អបអរសាទរ​នូវ​កំណើន​ទេសចរ​ពី​ប្រទេស​អាស៊ាន​បូក​៣ និង​ឥណ្ឌា ហើយ​ឆ្នាំ​២០១៩​នេះ  ដែល​ជា​ឆ្នាំ​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា​ផង​នោះ ថ្នាក់ដឹកនាំ​ស្ថាប័ន​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា បាន​ជំរុញ​សកម្មភាព​សហប្រតិបត្តិ​ការ​បន្ថែមទៀត​។ ទន្ទឹម​នឹង​នេះ​ប្រទេស​ឥណ្ឌា​ក៏​បាន​អញ្ជើញ​កម្ពុជា ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​-​ឥណ្ឌា Movie Festival ផងដែរ​។​

​លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ទេសចរណ៍ បាន​អរគុណ​ដល់​ប្រទេស​អាស៊ាន​បូក​៣ និង​អាស៊ាន ឥណ្ឌា ដែល​កន្លងមក​បាន​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ការផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា លើ​ទីផ្សា​រទាំង​៤ និង​បាន​អញ្ជើញ​ប្រទេស​អាស៊ាន​បូក​៣ និង​ឥណ្ឌា ចូលរួម​ព្រឹត្តិការណ៍​នានា​នៅ​កម្ពុជា ហើយ​នាពេលខាងមុខ មានដូចជា​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​កម្ពុជា (CTM) វេទិកា​វិនិយោគ​ទេ​សស​ចរណ៍​លើក​ទី​២ សន្និសីទ​អន្តរជាតិ​ស្តីពី «​ការសម្រួល​ការធ្វើដំណើ​រ​នៃ​ប្រទេស​អាស៊ាន​បូក​៣» ដែល​ព្រឹត្តិការណ៍​ទាំងនេះ​នឹង​រៀបចំ​អំឡុង​ខែតុលា និង​វិច្ឆិកា មុន​ដំណាច់ឆ្នាំ​២០១៩​នេះ​។​

​សូមបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​អាស៊ាន​បូក​៣ និង​អាស៊ាន​-​ឥណ្ឌា នា​ពេល​ខាង​នេះ​ផ្ដោតលើ​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដូចជា ការចូលរួម​តាំងពិព័រណ៍​របស់​អាស៊ាន នៅ​ប្រទេស​បូក​៣ និង​ឥណ្ឌា ការរៀបចំ​សន្និសីទ​យុវជន​អាស៊ាន​បូក​៣ និង ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្តល់​ដោយ​ប្រទេស​បូក​៣ ដល់​សមាជិក​អាស៊ាន​ជាដើម​៕

ព័ត៌មានផ្សេងទៀត