រយៈពេល​មួយ​ឆ្នាំ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បទល្មើស​បាន​ជា​ង​ពីរពាន់​លើក​

14-07-2019 11:40 am 323
ប្រភពរូបភាពពីសារព័ត៌មានFresh News

​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ក្រាប​បទល្មើស​ចំនួន​២,០៨៥​លើក ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ចំនួន​៣,៨១៣​នាក់ នៅ​ទូទាំង​ប្រទេស​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅក្នុង​ពិធី​ខួប​លើក​ទី​២៦​ឆ្នាំ នៃ​ការបង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (១៤​កក្កដា​១៩៩៣ -១៤​កក្កដា​២០១៩) ដែល​រៀបចំឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​លោក​សៅ សុខា បាន​បន្តថា ក្នុងចំណោម​បទល្មើស​ជាង​ពីរ​ពាន់​ករណីនេះ បាន​រកឃើញ​បុគ្គល​សង្ស័យ​ចំនួន ៣,៨១៣​នាក់ ក្រោយ​ពី​ការស៊ើបអង្កេត​បាន​ឃាត់ខ្លួន​ជន​ដែល​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ចំនួន ៣,៣៦៣​នាក់ និង​ចាប់យក​វត្ថុតាង​បញ្ជូន​ទៅ​តុលាការ​។​លោក​បន្ថែម​ថា​ចំណែក​ជន​ដែល​មិន​មាន​ការពាក់ព័ន្ធ​ចំនួន ៤៥០​នាក់ ឱ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​៕

 ពាក្យគន្លឹះ  ក្រសួងការពារជាតិ

ព័ត៌មានផ្សេងទៀត