បាក់​ឌុប​ឆ្នាំនេះ​មិន​ដាក់​អ្នកសង្កេតការណ៍​ទេ តែ​រក្សា​គោលការណ៍​អ្នកចេះ​គឺ​ជាប់​

13-07-2019 4:07 pm 309
  ស្តាប់
ស្តាប់ជាសំឡេង

បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក​ហង់ ជួន​ណារ៉ុន បានឲ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​នេះ មិន​មាន​ការដាក់​អ្នកសង្កេតការណ៍ ដូច​បណ្តា​ឆ្នាំ​មុនៗ​ឡើយ ប៉ុន្តែ​ក្រសួង​នៅ​តែ​រក្សា​គោលការណ៍​ចាស់​ដដែល អ្នកចេះ​គឺ​ជាប់​។ ដោយៈ​សៅ វិសាល​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិ  យ​ភូម ឬ​បាក់​ឌុប សម័យ​ប្រឡង​ថ្ងៃទី​១៩ ខែ​សីហា នៅ​តែ​រក្សា​គោលការណ៍​ដូច​លើក​មុនៗ គ្រាន់តែ​លើក​នេះ មិន​មាន​អ្នកសង្កេតការណ៍​ចូលរួម​នោះ​ឡើយ​។ ប៉ុន្តែ​ក្រសួង​អប់រំ នៅតែ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ធានា​ឲ្យបាន​ការប្រឡង​នេះ​ដំណើរការ​ទៅ​បាន​ដោយ​រលូន និង​ទទួលបាន​លទ្ធផល​ដូច​កាល​មុនៗ​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ថ្លែង​ប្រាប់​ដល់​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​មួយ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា​។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា បើ​ទោះបីជា​មិន​មាន​អ្នកសង្កេតការណ៍​ក្តី ប៉ុន្តែ​ការប្រឡង​មិន​មាន​ធូររលុង​នោះឡើយ​។ រាល់​ការ​យក​សំណៅ​ឯកសារ និង​គ្រឿង​អេឡិចត្រូនិក​ចូល​បន្ទប់​ប្រឡង​នឹង​ត្រូវ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ដូច​លើក​មុនៗ​ដែរ​។ ម្យ៉ាងវិញទៀត ក្រសួង​ក៏​បាន​រៀបចំ​យន្តកា​រណ៍ ក្នុង​ការបង្កើត​ឲ្យមាន​ជំនួ​យ​ការ​អប្ប​មាទ ដែល​ជា​មន្ត្រី​អប់រំ ចុះ​ត្រួតពិនិត្យ​លើ​មន្ត្រី​អនុរក្ស ទៅ​តាម​បន្ទប់ នៃ​មណ្ឌល​ប្រឡង​នីមួយៗ ធ្វើយ៉ាងណា​ឲ្យ​ដំណើរ​ការប្រឡងប្រព្រឹ​ត្ត​ទៅ​ដោយ​តម្លាភាព និង​យុត្តិធម៌​។​

​សំឡេង​

​គួរបញ្ជាក់​ថា នៅ​បាំង​រយៈពេល​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ការប្រឡង​សញ្ញាបត្រ​ធ​ម្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នឹង​ចូលមក​ដល់ មាន​ដែល​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៩-២០ ខែ​សីហា​។ សម្រាប់​ការប្រឡង​នា​ឆ្នាំ​២០១៩​នេះ តួលេខ​បណ្តោះអាសន្ន នៃ​បេក្ខជន មាន​ចំនួន​១១៩,២១៧​នាក់ កើនឡើង​ជិត​៦​ពាន់​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨៕


 ពាក្យគន្លឹះ  បាក់ឌុបក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត