រុស្ស៊ី​ចាប់ផ្ដើម​​ដឹកជញ្ជូន​​ប្រព័ន្ធ​ការពារ​​មី​ស៊ី​ល​​S-400​​ទៅដល់​តួ​ក​គី​​ជា​លើក​ដំបូង​ហើយ​

13-07-2019 4:02 pm 460
ប្រព័ន្ធការពារមីស៊ីល​​S-400​របស់រុស្ស៊ី

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​របស់​រុស្ស៊ី ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​ទីក្រុង​អង់កា​រ៉ា​ប្រទេស​តួ​ក​គី​ជា​លើកដំបូង​ហើយ​។ នេះ​ជា​ការផ្លាស់ប្ដូរ​មួយ​បង្កើតឲ្យមាន​ការប្រកួ​ត​ប្រជែង​យ៉ាងខ្លាំង រវាង​តួ​ក​គី​និង​សហរដ្ឋអាមេរិក​។ ការដឹកជញ្ជូន​បាន​ទៅដល់​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​សុក្រ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការពារជាតិ​តួ​ក​គី​។ យន្ដហោះ​ដែល​ដឹក​សម្ភារ​បន្ថែម​សម្រាប់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400 នឹង​ហោះ​ពី​រុស្ស៊ី​ទៅដល់​ប្រទេស​តួ​ក​គី​ក្នុងពេល​ឆាប់ៗ​។ ចំណែក​ការដឹកជញ្ជូន​លើក​ទី​បី​ដែល​រួមមាន​មី​ស៊ី​ល​ប្រឆាំង​យន្ដហោះ​ចម្បាំង​១២០​ដើម នឹង​ដឹក​តាម​សមុទ្រ​ទៅដល់​ប្រទេស​តួ​ក​គី​នៅ​ចុង​រដូវក្ដៅ​នេះហើយ​។​

​ការ​សម្រេចចិត្ដទិញ​ប្រព័ន្ធ​ការពារមី​ស៊ីល​S-400​នេះ តួ​ក​គី​រង​ការព្រមាន​យ៉ាងខ្លាំង​ពី​សហរដ្ឋអាមេរិក​។ អាមេរិក​មិន​ចង់ឲ្យ​តួក​គី​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400​ទេ តែបើ​តួ​ក​គី​មិន​ស្ដាប់​អាមេរិក​នឹង​លុបចោល​កិច្ចព្រមព្រៀង​ទិញ​យន្ដហោះ​ចម្បាំង​បំបាំង​កាយ​F35​ភ្លាម​។ ដូច្នេះ​បើ​តួ​ក​គី​នៅតែ​ទទូច​មិន​ខ្វល់​ពី​ការអំពាវនាវ​របស់​អា​មេរិក​បែបនេះ ប្រទេស​ទាំងពីរ​នឹង​ផ្ទុះ​ភាព​តានតឹង​ជាមួយគ្នា​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត