លោក​ត្រាំ​ថា​​ការបង្ក្រាប​​ជនអន្ដោប្រវេសន៍​​ខុសច្បាប់​​នឹង​ចាប់ផ្ដើម​​ថ្ងៃអាទិត្យ​នេះ​

13-07-2019 3:22 pm 650
លោកដូណាល់ ត្រាំពេលនិយាយទៅកាន់អ្នកសារព័ត៌មាន

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា ប្រតិ​បត្ដិកា​រ​សំខាន់​មួយ​ដើម្បី​ចាប់ខ្លួន​ជនអន្ដោប្រវេសន៍​ខុសច្បាប់ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះហើយ​។ លោក​ត្រាំ​បាន​អះអាង​ដូច្នេះ​ប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ ដែល​ប្រតិ​ប​ត្ដិ​ការផ្ដោត​សំខាន់​លើ​ការលុបបំបាត់​អំពើ​ឧក្រិដ្ឋកម្ម​។ ជនអន្ដោប្រវេសន៍​ខុសច្បាប់​នឹង​ប្រឈម​ការ​និរទេស​ចេញពី​ទឹកដី​អាមេរិក​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​ចុះផ្សាយ​ថា ការបង្ក្រាប​នេះ​អាច​នឹងមាន​គោលដៅ​លើ​ក្រុមគ្រួសារ​ជនអន្ដោប្រវេសន៍​ប្រមាណ​២​ពាន់​គ្រួសារ ដែល​រស់នៅក្នុង​ទីក្រុង​ចំនួន​១០​ក្នុងនោះ​មាន​ទីក្រុង​ឡូ​ស​អែន​ជឺ​ឡេស ញូវយ៉ក ឈី​កាហ្គោ និង​ហូ​ស្ដុន​។ ប៉ុន្ដែ​ការបង្ក្រាប​នេះ​ធ្វើឲ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ពីក្រុម​សកម្មជន​សិទ្ធិមនុស្ស​។ ពួកគេ​លើកឡើងថា​ការបញ្ជូន​ជនអន្ដោប្រវេសន៍​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ អាច​នឹង​ធ្វើឲ្យ​ជីវិត​របស់​ពួកគេ​ប្រឈម​គ្រោះថ្នាក់​៕

ព័ត៌មានផ្សេងទៀត