Facebook​​​រង​ពិន័យ​​៥​ពាន់​​លាន​ដុល្លារ​​​ករណី​​​រំលោភ​​ទិន្នន័យ​ឯកជន​

13-07-2019 3:03 pm 287
រូបភាព​​ឡូហ្គោក្រុមហ៊ុន​Facebook

​និយតករ​អាមេរិក​បាន​សម្រេច​អនុម័ត​ដាក់ពិន័យ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​លើ​ក្រុមហ៊ុន​Facebook ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ទិន្នន័យ​ឯកជន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​។ គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​(FTC) កំពុង​ស៊ើបអង្កេត​លើ​ការចោទប្រកាន់​ដែលថា ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​ផ្នែក​នយោបាយ​Cambridge Analytica  ទទួលបាន​ទិន្នន័យ​ដោយ​មិន​ត្រឹមត្រូវ​ពី​អ្នកប្រើប្រាស់​Facebook​រហូតដល់​៨៧​លាន​នាក់​។ ការសម្រេច​ដូច្នេះ​បន្ទាប់ពី​ការបោះឆ្នោត អនុម័ត​ដោយ​FTC​ក្នុង​សំឡេង​៣​ទល់​២​។​

FTC​បានចាប់ផ្ដើម​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន​Facebook​ក្នុង​ខែ​មីនាឆ្នាំ​២០១៨ បន្ទាប់ពី​មាន​របាយការណ៍​ថា​ក្រុមហ៊ុន​Cambridge Analytica បាន​ចូល​មើល​ទិន្នន័យ​អ្នកប្រើប្រាស់​រាប់លាន​នាក់​។ ការស៊ើបអង្កេត​ផ្ដោត​សំខាន់​ថា​តើ​ក្រុមហ៊ុន​Facebook បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១១​ឬ​យ៉ាងណា ជា​កិច្ចព្រមព្រៀង​ដែល​ទាមទារ​ឲ្យ​ជូនដំណឹ​ងដល់​អ្នកប្រើប្រាស់​និង​ទទួលបាន​ការឯកភាព​ជាមុនសិន មុននឹង​ចូល​មើល​ទិន្នន័យ​របស់​ពួកគេ​៕

ព័ត៌មានផ្សេងទៀត