ស្ងាត់ៗ​Google​​កំពុង​បង្កើត​​បណ្ដាញ​សង្គម​​ថ្មី​មួយ​

12-07-2019 6:30 pm 472
រូបភាពបណ្ដាញសង្គមថ្មីរបស់​Googleឈ្មោះShoelace នៅលើកុំព្យូទ័រ

​ក្រុមហ៊ុន​Google​របស់​អាមេរិក​កំពុង​បង្កើត​នូវ​បណ្ដាញ​សង្គម​ថ្មី​មួយ មាន​ឈ្មោះថា​Shoelace ដែល​ក្រុមហ៊ុន​អះអាងថា​នឹង​ធ្វើឲ្យ​ជីវិត​រស់នៅ​កាន់តែ​ប្រសើរឡើង​។ ប៉ុន្មាន​ខែ​ក្រោយពី​បិទ​Google+ ក្រុមហ៊ុន​បាន​បង្ហាញថា ខ្លួន​កំពុងតែ​បង្កើត​បណ្ដាញ​សង្គម​មួយ​អាច​ថា​ជា​ហ្វេ​សប៊ុក​ទីពីរ ប៉ុន្ដែ​បណ្ដាញ​សង្គម​នេះ​ផ្ដោត​សំខាន់​លើ​ព្រឹត្ដិការណ៍​នានា​។ 

​មិន​ដូចជា​បណ្ដាញ​សង្គម​ភាគច្រើន Shoelace​មិន​អនុញ្ញាតឲ្យ​មនុស្ស​ភ្ជាប់​ទំនាក់ទំនង​ជាមួ​យ​អ្នកដទៃ​នៅ​ជុំវិញ​ពិភពលោក​ទេ ប៉ុន្ដែ​គឺជា​តំបន់​ដែលមាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​កំពុង​ចាប់ផ្ដើម​សាកល្បង​ជាមួយ​សហគមន៍​មួយចំនួន​ក្នុង​ទីក្រុង​ញូវយ៉ក​។ កម្មវិធី​អាច​រកបាន​សម្រាប់​iOS​និង​Android ប៉ុន្ដែ​អាច​ដំឡើង​វា​បាន​លុះត្រាតែ​ទទួលបាន​លេខ​កូដ​អញ្ជើញ​សិន​៕

ព័ត៌មានផ្សេងទៀត